• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ រៀបចំផែនការត្រូវតែមានការត្រិះរិះពិចារណា មានចក្ខុវិស័យយុទ្ធសាស្ត្រនិងប្រកាន់ខ្ជាប់ស្ថានភាពជាក់ស្តែង

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ស្តីពីការពន្លឿនដំណើរការរៀបចំផែនការនិងពិគ្រោះយោបល់លើទិសដៅរៀបចំផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេស ស្តីពីការពន្លឿនដំណើរការរៀបចំផែនការ និងពិគ្រោះយោបល់លើទិសដៅរៀបចំផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ (រូបថត៖ Duong Giang/TTXVN)  

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការរៀបចំដំណាលគ្នានៃផែនការមេក្រោមប្រព័ន្ធផែនការជាតិដំណាក់កាល ២០២១-២០៣០ គឺជាឱកាសដ៏ធំមួយ ដើម្បីកំណត់ចក្ខុវិស័យនិងគោលដៅអភិវឌ្ឍន៍ រៀបចំ និងបែងចែកកន្លែងអភិវឌ្ឍន៍របស់ប្រទេសក្នុងលក្ខណៈជាវិធីសាស្ត្រ វិទ្យាសាស្ត្រនិងស៊ីសង្វាក់គ្នា ដើម្បីឆ្លៀយយកប្រភពធនធានជាអតិបរមាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីស្នើឱ្យអង្គភាពពាក់ព័ន្ធពិចារណាការងាររៀបចំផែនការជាកិច្ចការនយោបាយសំខាន់សម្រាប់ឆ្នាំ ២០២២នេះផងដែរ។

នៅពេលធ្វើការងាររៀបចំផែនការ ត្រូវព្យាយាមស្វែងរកឲ្យឃើញ និងចង្អុលបង្ហាញពីសក្តានុពលផ្សេងៗគ្នា ឱកាសលេចធ្លោ គុណសម្បត្តិប្រកួតប្រជែងដើម្បីបង្កើនប្រសិទ្ធភាពជាអតិបរមា។ ទន្ទឹមនឹងនោះ អាចចង្អុលបង្ហាញអំពីដែនកំណត់ ចំណុចអន់ខ្សោយ ភាពផ្ទុយគ្នានិងបញ្ហាប្រឈមនានា ដើម្បីមានដំណោះស្រាយសមស្រប។ យ៉ាងណាមិញ ការរៀបចំផែនការត្រូវតែមានការត្រិះរិះពិចារណា ទស្សនវិស័យយុទ្ធសាស្ត្រ និងត្រូវតែប្រកាន់ខ្ជាប់ស្ថានភាពជាក់ស្តែង។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចង្អុលបង្ហាញថា បើចង់អភិវឌ្ឍន៍បានល្អ គឺត្រូវតែមានផែនការល្អ ព្រោះថា បើមានផែនការល្អ នឹងមានកម្មវិធីនិងគម្រោងល្អ ដោយមានកម្មវិធី និងគម្រោងល្អ នឹងមានអ្នកវិនិយោគល្អ។ ដូច្នេះ ការរៀបចំផែនការត្រូវនាំមកលក្ខណៈឯករាជ្យ ភាពជឿជាក់លើខ្លួនឯង ភាពពឹងលើខ្លួនឯង ការពឹងផ្អែកលើខ្លួនឯង ការខិតខំឈានឡើងដោយខ្លួនឯហ សម្របសម្រួលដោយសុខដុមរមនារវាងឯករាជ្យ ភាពជឿជាក់លើខ្លួនឯង ជម្រុញការធ្វើសមាហរណកម្មស៊ីជម្រៅ រវាងកម្លាំងផ្ទៃក្នុងនិងកម្លាំងខាងក្រៅ ដោយយកកម្លាំងផ្ទៃក្នុង ជាមូលដ្ឋានយុទ្ធសាស្ត្រនិងយូរអង្វែង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

នេះគឺជាសកម្មភាពប្រចាំឆ្នាំនៃពិធីបុណ្យនិទាឃរដូវក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ២០២៣។

Top