• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បង្កើតបរិយាកាស និងលក្ខខណ្ឌដើម្បីលើកកម្ពស់តួនាទីរបស់បញ្ញវន្តស្ត្រី

លោកនាយករដ្ឋមន្ត្រីមានបំណងចង់បង្កើត បរិ យាកាស និងលក្ខខណ្ឌដើម្បីពង្រីកតួនាទីនៃជួរបញ្ញវន្តស្ត្រី ជំរុញសហគ្រិនភាព នវានុវត្តនភាព ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រងស្ត្រីនៃបណ្ដាស្ថាប័នមជ្ឈិម។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ៧ មីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងក្នុងជំនួបជាមួយ តំណាងថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងស្ត្រីនៃបណ្ដាស្ថាប័នមជ្ឈិម ហើយប្រគល់ពានរង្វាន់ Kovalevskaia ក្នុងឱកាសទិវានារីអន្តរជាតិ ថ្ងៃទី ៨ មីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ បក្សនិង រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ យ៉ាងជ្រាលជ្រៅដល់ការងារកម្មាភិបាលស្ត្រី និងសមភាពយេនឌ័រ។ ដើម្បីពង្រីកទេព កោសល្យ បញ្ញា ទឹកចិត្តមេត្តាករុណា និងប្រពៃណីល្អប្រសើររបស់នារីវៀតណាម លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រដំណាក់កាល ២០២១ - ២០៣០;  កម្មវិធីគោលដៅជាតិទាំង ៣ ទាក់ទងនឹងការងារនារី និងសមភាពយេនឌ័រ; បន្តស្រាវជ្រាវ និងសុក្រិតប្រព័ន្ធគោល នយោបាយ និងច្បាប់ស្តីពីសមភាពយេនឌ័រ ហើយបង្ការទប់ស្កាត់ ឆ្លើយតបនឹងអំពើហិង្សា យេនឌ័រ; យកចិត្តទុកដាក់បន្ថែមទៀតដល់ការងាររៀបចំកម្មាភិបាលស្ត្រីជាថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់។ លោកនាយករដ្ឋមន្ត្រីមានបំណងចង់បង្កើត បរិយាកាស និងលក្ខខណ្ឌដើម្បីពង្រីកតួនាទីនៃជួរបញ្ញវន្តស្ត្រី ជំរុញសហគ្រិនភាព នវានុវត្តនភាព ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...
“ខ្ញុំជឿជាក់ថា ប្រពៃណីនៃសេចក្តីសប្បុរស ភាពបិនប្រសប់ ភាពឆ្លាតវៃ និងការ លះបង់ នឹងត្រូវបានទទួលមរតក ចិញ្ចឹមបីបាច់ ហើយរីកលូតលាស់ក្នុងនារីវៀតណាម ម្នាក់ៗ។ គុណធម៌ដ៏ល្អប្រសើរទាំងនោះ គឺជាការបង្រួបបង្រួមនៃភាពឆ្លាតវៃ ឬទ្ធានុភាព ភាពឧស្សាហ៍ព្យាយាម និងការលះបង់ ដើម្បីពូនជ្រុំក្ដីស្រឡាញ់ និងសុភមង្គលសម្រាប់ សមាជិកគ្រួសារម្នាក់ៗ និងរួមវិភាគទានដល់សង្គមនិងសហគមន៍ផងដែរ។ គុណធម៌ ទាំងនោះនឹងចែងចាំងរស្មីជារៀងរហូត ធ្វើឲ្យអត្តសញ្ញាណវប្បធម៌វៀតណាមកាន់តែ ស្រស់ស្អាតថែមទៀតក្នុងយុគសម័យថ្មី រួមចំណែកកសាងប្រទេសជាតិឲ្យកាន់តែ ខ្លាំងមាំមួន ប្រកបដោយវិបុលភាព ប្រជាជនបានសុភមង្គលនិងសម្បូរធូធារ”។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ពានរង្វាន់ Kovalevskaia ដល់សមូហភាពស្ត្រី រួមមានអ្នកវិទ្យាសាស្ត្រចំនួន ១០ ដែលមានស្នាដៃ ឆ្នើមបំផុតក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងឆ្នាំ ២០២២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top