ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ខេត្ត Ninh Thuan ត្រូវបង្កើតប្រភពធនធានថ្មី កម្លាំងជំរុញថ្មី លំហបរិយាកាសថ្មីសម្រាប់ការអភិវឌ្ឍ
បន្តកម្មវិធីការងារនៅខេត្ត Ninh Thuan នាព្រឹកថ្ងៃទី ១៧ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្ត Ninh Thuan អំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តភារកិច្ចឆ្នាំ ២០២១ ត្រីមាសទី១ ឆ្នាំ ២០២២និងទិសដៅសម្រាប់ឆ្នាំ ២០២២; លទ្ធផលរយៈពេល ៣ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ១១៥ របស់រដ្ឋាភិបាលស្តីពីយន្តការ គោលនយោបាយពិសេសមួយចំនួន ដើម្បីជួយឧបត្ថម្ភ ខេត្ត Ninh Thuan អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាស្ថិរភាពផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណាក់កាល ២០១៨-២០២៣។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា Ninh Thuan មានទីតាំងសំខាន់ ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ Trung Bo ខាងត្បូង និងជាច្រកទ្វារនៃតំបន់ Nam Bo ខាងកើត; ជាតំបន់ដែលសំបូរទៅដោយសក្តានុពល ប្រៀបខ្លាំង សម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ខេត្តគួរតែផ្តោតលើការអភិវឌ្ឍន៍វិស័យសំខាន់ៗដូចជា៖ ថាមពលកកើតឡើងវិញ ទេសចរណ៍លំដាប់ខ្ពស់ កសិកម្មបច្ចេកវិទ្យាខ្ពស់ដោយផ្សាភ្ជាប់នឹងឧស្សាហកម្មកែច្នៃ សេដ្ឋកិច្ចនគរ; អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រឲ្យកាន់តែទូលំទូលាយ; អភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់បណ្ដាជនជាតិ; លើកស្ទួយជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន; ធានាការពារជាតិ-សន្តិសុខ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ Ninh Thuan បន្តផ្លាស់ប្ដូរថ្មីជាមួយនឹងការត្រិះរិះ និងចក្ខុវិស័យយុទ្ធសាស្ត្រ ដើម្បីបង្កើតការកម្លាំងជំរុញថ្មី លំហបរិយាកាសថ្មីសម្រាប់ការអភិវឌ្ឍយ៉ាងលឿន និងប្រកបដោយចីរភាផងដែរ៕