• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor

នាព្រឹកថ្ងៃទី៤ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធាន គណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor (គណៈកម្មាធិការ ដឹកនាំ) បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការដឹកនាំ។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VNA)

កិច្ចប្រជុំ នេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ហើយបានតភ្ជាប់ តាមប្រព័ន្ធវីដេអូជាមួយខេត្ត ទីក្រុង សាកលវិទ្យាល័យ វិទ្យាស្ថាន និងមណ្ឌលបច្ចេកវិទ្យា ខ្ពស់មួយចំនួន។
នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត (AI) ដោយឈរលើមូលដ្ឋានទិន្នន័យនៃបញ្ញាមនុស្សវៀតណាម ពឹងផ្អែកយ៉ាងច្រើនលើឧស្សាហកម្ម semiconductor ដូច្នេះ គណៈប្រតិភូត្រូវផ្តោត លើការវិភាគ និងវាយតម្លៃអំពីអាទិភាពជាយុទ្ធសាស្ត្រនានា ដើម្បីជំរុញការអភិវឌ្ឍ ឧស្សាហកម្ម semiconductor ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញវិនិយោគ ការកៀរគរធនធាន ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម semiconductor។ លើសពីនេះ ក៏ចាំបាច់ត្រូវស្នើឱ្យមាន គំរូសហប្រតិបត្តិការរវាងរដ្ឋ សាលារៀន និងសហគ្រាសក្នុងការអភិវឌ្ឍឧស្សាហកម្ម semiconductor ដើម្បីឱ្យវៀតណាមអាចឈានឡើងយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្ម semiconductor ផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយប៊ុលហ្គារី

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរជាមួយប៊ុលហ្គារី

“វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប៊ុលហ្គារីក្នុងវិស័យថាមពលនុយក្លេអ៊ែរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ ការចែករំលែកបទពិសោធន៍ប្រតិបត្តិការនិងការគ្រប់គ្រង” ...

Top