• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន ហូវងី - ជីឡាំងនិងដុងដាំង - ត្រាលីញ

នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ (ថ្ងៃទី ៤ នៃបុណ្យតេតឆ្នាំមមី អដ្ឋស័ក) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចុះត្រួតពិនិត្យ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់អង្គភាពដែលកំពុងសាងសង់គម្រោងផ្លូវល្បឿន លឿន ហូវងី - ជីឡាំង និងដុងដាំង - ត្រាលីញ នៅក្នុងខេត្ត ឡាង សឺន និងខេត្ត កាវ បាំង។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវល្បឿនលឿន ហូវងី - ជីឡាំង និងដុងដាំង - ត្រាលីញ ក្នុងខេត្តឡាងសើន និងកៅបាំង (រូបថត៖ ឡាយហ័រ/VOV)

នៅទីតាំងនីមួយៗ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រព័ន្ធនយោបាយទាំងមូលចូលរួមយ៉ាងសកម្ម; ជាពិសេសលេខាគណគម្មាធិការបក្ស និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រូវម្ចាស់ការដឹកនាំដោយផ្ទាល់នូវការងារបោះសម្អាតដីធ្លី។ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា នៅពេលអនុវត្តន៍ត្រូវតែធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជា ជននៅក្នុងតំបន់; ថែទាំជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែសម្បូររុងរឿងនិងសុភមង្គល។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខិតខំប្រឹងប្រែងបង្ហើយការសាងសង់ផ្លូវល្បឿនលឿន ហូវងី - ជីឡាំង  មុនថ្ងៃទី៣០ ខែមេសា ឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី៥១ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការសាងសង់ផ្លូវល្បឿនលឿនដល់ទីណា នឹងបើកចេញឱកាសអភិវឌ្ឍន៍ថ្មីៗដល់ទីនោះ ដោយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លី ទាក់ទាញសហគ្រាសឱ្យមកវិនិយោគ បង្កើតមុខរបរចិញ្ចឹមជីវភាពសម្រាប់ប្រជាជន និងរួមចំណែកបើកចេញលំហអភិវឌ្ឍន៍កាន់តែទូលំទូលាយសម្រាប់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

វៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមេសា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់មួយស្តីពី “ស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន” ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសបារ៉ែន ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមេសា ឆ្នាំ ២០២៦។

Top