• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យ PowerChina ជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មផ្លូវដែក

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបលោក Zhou Jiayi ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនសំណង់ថាមពលចិន (PowerChina) និងក្រុមអ្នកម៉ៅការ និងដៃគូសហ ប្រតិបត្តិការនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបលោក Zhou Jiayi ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនសំណង់ថាមពលចិន (PowerChina)។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួន៣ ក្នុងនោះ មានរបកគំហើញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគមនា គមន៍ ហេដ្ឋារចនាសម្ព័ន្ធថាមពល ហេដ្ឋារចនាសម្ព័ន្ធបរិវត្តកម្មឌីជីថល ក្នុងនោះមាន ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយប្រទេសចិនផងដែរ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រី សង្ឃឹមថា PowerChina នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាមលើ វិស័យថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសផ្លូវដែកស្ដង់ដារ ផ្លូវ រថភ្លើងក្នុងទីក្រុង រួមទាំងផ្លូវរថភ្លើង Hai Phong – Ha Noi - Lao Cai ដើម្បីតភ្ជាប់ ជាមួយ Kunming - Chongqing និងទៅកាន់បណ្តាប្រទេសអឺរ៉ុប។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានវៀតណាមជានិច្ចកាលរួមដំណើរ គាំទ្រ ការពារ និងធានាសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់វិនិយោគិនបរទេស រួមទាំងក្រុមហ៊ុន PowerChina Group និងសហគ្រាសចិន ក្នុងការអនុវត្តការវិនិយោគ និងដំណើរការគម្រោងប្រកបដោយ ជោគជ័យ ប្រសិទ្ធភាព ផលប្រយោជន៍ទៅវិញទៅមក និងស្របតាមច្បាប់របស់ វៀតណាម។

ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ PowerChina លោក Zhou Jiayi បាននិយាយ ថា ជាមួយនឹងឋានៈជាអ្នកម៉ៅការធំជាងគេទី ៧ លើពិភពលោកក្នុងវិស័យថាមពល ក្រុមហ៊ុន PowerChina មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគក្នុងការ អភិវឌ្ឍថាមពលកកើតឡើងវិញនៅវៀតណាម និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top