• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចុះត្រួតពិនិត្យគម្រោងផ្លូវក្រវ៉ាត់លេខ៣នៃទីក្រុងហូជីមិញ

ក្នុងដំណើរបំពេញទស្សនកិច្ចការងារទៅកាន់បណ្តាខេត្តភាគខាងត្បូង នាយប់ថ្ងៃទី ២ សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចុះត្រួតពិនិត្យគម្រោងផ្លូវក្រវ៉ាត់លេខ ៣ នៃក្រុង ហូជីមិញ កំណាត់ Tan Van - Nhon Trach រួមទាំងស្ពាន Nhon Trach ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ត្រួតពិនិត្យផ្លូវតភ្ជាប់ខេត្ត Dong Nai និងទីក្រុងហូជីមិញ។ រូបថត៖ Duong Giang/VNA

គម្រោងផ្លូវក្រវ៉ាត់លេខ ៣ នៃក្រុងហូជីមិញ មានប្រវែង ៧៦ គីឡូម៉ែត្រ ឆ្លងកាត់មូលដ្ឋានចំនួន៣ រួមមានទីក្រុងហូជីមិញ Dong Nai និង Tay Ninh។ គម្រោងនេះមានទុនវិនិយោគសរុប ៧៥.៣០០ ពាន់លានដុង (ប្រហែល ៣ ពាន់លានដុល្លារអាមេរិក) ពីថវិការដ្ឋ។ ក្នុងនោះ កំណាត់ Tan Van - Nhon Trach (ឆ្លងកាត់ទីក្រុងហូជីមិញ និង Dong Nai) មានប្រវែង ៨,២២ គីឡូម៉ែត្រ សម្រេចបានជិត ៩៨% គិតត្រឹមចុងខែកក្កដា ហើយនឹងបើកឱ្យធ្វើចរាចរនៅថ្ងៃទី ១៩ ខែសីហាខាងមុខ។ ស្ពាន Nhon Trach ដែលជាស្ពានធំបំផុតនៃផ្លូវក្រវ៉ាត់លេខ ៣ ក៏នឹងបើកឱ្យធ្វើចរាចរនៅថ្ងៃដដែលផងដែរ។

ប្រគល់អំណោយ និងលើកទឹកចិត្តដល់ក្រុមកម្មាភិបាល វិស្វករ កម្មករ និងកម្មការិនីនៅការដ្ឋានសំណង់ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះមូលដ្ឋាននានាដែលបានបញ្ចប់ការសាងសង់ស្ពាន Nhon Trach មុនកាលកំណត់ ១ខែកន្លះ ជួយតភ្ជាប់ Dong Nai ជាមួយទីក្រុងហូជីមិញ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប៉ែកខាងកើតភូមិភាគខាងត្បូង កាត់បន្ថយថ្លៃឡូជីស្ទីកសម្រាប់ប្រជាជន និងសហគ្រាស បង្កើនកម្លាំងប្រកួតប្រជែងនៃទំនិញនិងអាជីវកម្ម៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top