ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី៖ នាំបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក្លាយជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីអាគ្នេយ៍
នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យនាំបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមក្លាយជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៣០។
លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល គឺជានិន្នាការដែលជៀសមិនរួច ជាកូនសោរបើកទ្វារនៃការទម្លុះទម្លាយនិងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់បណ្ដាប្រទេស។
“បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ត្រូវមានការទម្លុះទម្លាយ ដោយបញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសវៀតណាម តាមទាន់ប្រទេសជឿនលឿននៅក្នុងតំបន់ និងលើពិភពលោកជាបណ្ដើរៗ។ គោលដៅគឺក្លាយជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៣០ ដោយមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិនៅក្នុងវិស័យសំខាន់ៗមួយចំនួន។ ដូច្នេះ ខ្ញុំស្នើឡើងបាវចនាថា៖ បញ្ញាឈ្លាសវៃ - ធ្វើជាម្ចាស់លើបច្ចេកវិទ្យា - ផ្លាស់ប្តូរយ៉ាងខ្លាំង - ច្បាមជាប់ស្ថានភាព - ស្ថាបនាអនាគត”។
លោកនាយករដ្ឋមន្ត្រីបានតម្រូវឱ្យបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម នាំមុខគេក្នុងការអនុវត្តបញ្ញាសិប្បនិម្មិត និងទិន្នន័យធំទៅក្នុងការស្រាវជ្រាវ ព្រមទាំងកសាងមូលដ្ឋានទិន្នន័យជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបម្រើជាមូលដ្ឋានសម្រាប់ការតាក់តែងគោលនយោបាយ៕






