យោងតាមការប៉ាន់ស្មានរបស់នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) ក្នុងអំឡុងពេល៩ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ មមី អដ្ឋិស័ក ២០២៦ ទេសចរណ៍វៀតណាមបានទទួល និងបម្រើភ្ញៀវទេសចរប្រមាណ ១៤លាននាក់។
តំបន់កម្សាន្តជាច្រើននៅទីក្រុងហូជីមិញ បានកត់ត្រាការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី។ (រូបថត៖ VOV)
តួរលេខនេះកើនឡើង ១២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលគូសសញ្ញានូវរដូវទេសចរណ៍ដ៏មមាញឹក មានសុវត្ថិភាព និងរីកចម្រើនគួរឱ្យចាប់អារម្មណ៍លើទូទាំងប្រទេស។
នៅតាមមូលដ្ឋានជាច្រើន ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង។ ក្នុងនោះ ទីក្រុងដាណាំង បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥១ ម៉ឺននាក់ (កើនឡើង ៣២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥); ទីក្រុងហ្វេទទួលភ្ញៀវប្រមាណ ២៣៨.២០០នាក់ (កើនឡើង ២០៧%); ទីក្រុងហាណូយទទួលភ្ញៀវ ២១៧ ពាន់នាក់ (កើនឡើង ៥៥%) ខណៈដែលទីក្រុងហូជីមិញទទួលភ្ញៀវប្រមាណ ១៧ ម៉ឺននាក់ (កើនឡើង ៥១,៧%)។ ការឈប់សម្រាកបុណ្យតេតរយៈពេល ៩ថ្ងៃបានផ្តល់នូវលក្ខណៈអំណោយផលសម្រាប់ប្រជាជនរៀបចំផែនការធ្វើដំណើរ និងជាឱកាសសម្រាប់ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន ចាប់ផ្តើមឆ្នាំអាជីវកម្មសេវាកម្មថ្មីដ៏មមាញឹក។
សញ្ញាវិជ្ជមានទាំងនេះនាដើមនិទាឃរដូវ ត្រូវបានគេរំពឹងថា នឹងបង្កើតសន្ទុះសម្រាប់ផ្នែកទេសចរណ៍បង្កើនល្បឿន ឆ្ពោះទៅរកគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ២៥លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥០លាននាក់នៅឆ្នាំ ២០២៦៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម