គិតត្រឹមយប់ថ្ងៃទី ២ សីហា ជំនន់ទឹកភ្លៀងនិងការបាក់ដីនៅតំបន់ទាំងនេះ បានបណ្តាលឲ្យមនុស្សចំនួន ១៧នាក់ស្លាប់ និងរងរបួស; ផ្ទះជាង ៣០០ខ្នង និងទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាពលរដ្ឋត្រូវបានទឹកជំនន់ជន់លិច; សំណង់ចរាចរណ៍ជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ លោកនាយករដ្ឋមន្ត្រីបានចុះសួរសុខទុក្ខដោយផ្ទាល់ លើកទឹកចិត្ត និងចែករំលែកជាមួយការលំបាក និងការបាត់បង់របស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងគ្រោះធម្មជាតិ។
លើកទឹកចិត្តដល់កងកម្លាំងដែលចូលរួមក្នុងការស្វែងរក ជួយសង្គ្រោះ និងអាជ្ញាធរមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ បណ្ដាអង្គភាពត្រូវអនុវត្តន៍ការងារដូចជា៖ រៀបចំពិធីបុណ្យសពសម្រាប់អ្នកស្លាប់ ផ្តោតលើការព្យាបាលជូនអ្នករងរបួស និងរៀបចំកន្លែងស្នាក់នៅជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពន្លឿនដំណើរការជំនះពុះពារលើផលវិបាក មិនទុកឲ្យប្រជាពលរដ្ឋរងការខ្វះខាត និងជំងឺឆ្លងផ្ទុះឡើងក្រោយទឹកជំនន់នោះឡើយ; ជួសជុលទីតាំងចរាចរណ៍ដែលរងការខូចខាតដោយការអិលបាក់ដី ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់មូលដ្ឋានជួយឧបត្ថម្ភប្រជាពលរដ្ឋដើម្បីស្តារផលិតកម្មឡើងវិញក្នុងពេលឆាប់ៗ; ជួសជុលជាបន្ទាន់សាលារៀនដែលត្រូវខូចខាត ដើម្បីត្រៀមចូលឆ្នាំសិក្សាថ្មីផងដែរ៕