• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីចុចប៊ូតងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៤ - តំបន់រដ្ឋធានី

ពិធីនេះត្រូវបានតភ្ជាប់បណ្តាញអ៊ីនធឺណិតទៅទីតាំងចំនួន ៧ ដែលគម្រោងទាំងនោះឆ្លងកាត់។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានប្រកាសចាប់ផ្តើមគម្រោងវិនិយោគសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៤ - រដ្ឋធានីហាណូយ និងគម្រោងសាងសង់ផ្លូវល្បឿនលឿន Cao Lanh - An Huu (ដំណាក់កាលទី ១)។ ពិធីនេះត្រូវបានតភ្ជាប់បណ្តាញអ៊ីនធឺណិតទៅទីតាំងចំនួន ៧ ដែលគម្រោងទាំងនោះឆ្លងកាត់។

គម្រោងវិនិយោគសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ - រដ្ឋធានីហាណូយ មានប្រវែងជាង ១១២ គីឡូម៉ែត្រ ឆ្លងកាត់ក្រុងហាណូយ និងខេត្តចំនួន ២ គឺ Hung Yen និង Bac Ninh ដែលមានទុនវិនិយោគសរុបជាង ៨៥ ពាន់ពាន់លានដុង តាមទម្រង់៖ ការវិនិយោគសាធារណៈរួមបញ្ចូលគ្នាជាមួយ PPP។ ទន្ទឹមនឹងនោះ គម្រោងផ្លូវល្បឿន លឿន Cao Lanh (ខេត្ត Dong Thap) - An Huu (ខេត្ត Tien Giang) មានប្រវែងជាង ២៧ គីឡូម៉ែត្រ មានទុនវិនិយោគសរុបជិត ៦ ពាន់ពាន់លានដុងក្នុងទម្រង់ជាទុនវិនិយោគ។ គម្រោងទាំងពីរនេះស្ថិតក្នុងខ្សែសង្វាក់នៃគម្រោងដឹកជញ្ជូនសំខាន់ៗ  ត្រូវបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ ២០២៣។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាគោលនយោបាយសំខាន់របស់បក្ស និងរដ្ឋ ហើយជាភារកិច្ចនយោបាយសំខាន់របស់រដ្ឋាភិបាល។ ការអនុវត្តជាក់ស្តែងបានបង្ហាញថា  ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រត្រូវបានអភិវឌ្ឍន៍នៅទីណា នឹងបើកកន្លែងអភិវឌ្ឍន៍ថ្មីដល់នោះ ជាពិសេសតំបន់ទីក្រុងជាច្រើន មណ្ឌលឧស្សាហកម្ម សេវាកម្ម កន្លែងកម្សាន្ត គ្រឹះស្ថានវប្បធម៌ ការបណ្តុះបណ្តាល  កីឡា ការថែទាំសុខភាព និង ការអប់រំត្រូវបានបង្កើតឡើង ហើយមូលនិធិដីធ្លីត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យការអនុវត្តសំណង់នេះត្រូវធានាសុវត្ថិភាព ត្រឹមត្រូវតាមកាលវិភាគ គុណភាព និងបំពេញតម្រូវការផ្សេងៗដូចបានកំណត់ដោយច្បាប់ ជាមួយនឹងគោលដៅថា ដល់ឆ្នាំ២០២៦ ត្រូវដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនទាំងមូល ក្នុងពេលដំណាលគ្នា ផ្លូវក្រវ៉ាត់ក្រុងទី៤ - តំបន់រដ្ឋធានីហាណូយ; នៅឆ្នាំ ២០២៥ ផ្លូវល្បឿនលឿន Cao Lanh - An Huu ទាំងមូលនឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលដំណាលគ្នា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top