• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ


 លេខាគណៈកម្មាធិការបក្ស លោក Nguyen Thien Nhan ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone

ក្នុងជំនួបទទួលជួបជាមួយ​ឧបនាយក​រដ្ឋមន្ត្រីឡាវ​ លោក Sonesay Siphandone នាយប់​ថ្ងៃទី២៥ ខែតុលា ឆ្នាំ​​២០១៧ នោះ​ លេខាគណៈកម្មាធិការប​ក្ស ទីក្រុ​ងហូជីមិញ លោក Nguyen​ Thien Nhan បាន​វាយ​តម្លៃខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​ការងារ នៅទី​ក្រុង​ហូជីមិញ របស់គណៈប្រតិ​ភូជាន់​ខ្ពស់រដ្ឋាភិបាល​ឡាវ ក្នុង​បរិបទ​ដែល​ប្រទេស​ទាំង​ពីរ កំពុងរៀបចំ​កម្មវិធីជាច្រើន សំដៅរំលឹកខួ​ប​លើកទី៤០ នៃទិវា​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​​វៀ​តណាម-ឡាវ និង​រយៈពេល៥៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនង​ការ​ទូត វៀត​ណាម-ឡាវ។​ 
 
លោក Nguyen Thien Nhan បាន​អះអាងថា​ទីក្រុងនឹងធ្វើ​អស់ពី​កម្លាំង​កាយចិត្ត ដើម្បី​បន្ត​ជម្រុញ នូវ​សកម្មភាព​​សហប្រតិបត្តិការ​ និងជួយឧបត្ថម្ភ អភិ​វឌ្ឍ​ន៍តំបន់​នានារបស់ឡាវ ​ជាពិសេស​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព​ស្មោះសរ​វៀត​ណាម​ “ស្រស់​បំព្រង​​ជានិច្ច”។
 
រីឯខ្លួនវិញ ​ឧបនាយករដ្ឋមន្ត្រីឡាវ លោ​ក Sonesay Siphandone បានសម្តែង ក្តី​សង្ឃឹម​ថា ទីក្រុង​ហូជីមិញ​នឹ​ង​បន្ត​​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយតំបន់នានា របស់​ឡាវ ជាពិសេសលើវិ​ស័យ​ផ្លាស់ប្តូរប​ទពិសោធន៍ លើក​កំពស់​​ប្រភពធន​ធាន មនុស្ស​ នាំមកផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន នៃប្រទេសទាំងពីរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top