លេខាគណៈកម្មាធិការបក្ស លោក Nguyen Thien Nhan ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone
ក្នុងជំនួបទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នោះ លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ ក្នុងបរិបទដែលប្រទេសទាំងពីរ កំពុងរៀបចំកម្មវិធីជាច្រើន សំដៅរំលឹកខួបលើកទី៤០ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម-ឡាវ និងរយៈពេល៥៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ។
លោក Nguyen Thien Nhan បានអះអាងថាទីក្រុងនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តជម្រុញ នូវសកម្មភាពសហប្រតិបត្តិការ និងជួយឧបត្ថម្ភ អភិវឌ្ឍន៍តំបន់នានារបស់ឡាវ ជាពិសេសអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពស្មោះសរវៀតណាម “ស្រស់បំព្រងជានិច្ច”។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone បានសម្តែង ក្តីសង្ឃឹមថា ទីក្រុងហូជីមិញនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយតំបន់នានា របស់ឡាវ ជាពិសេសលើវិស័យផ្លាស់ប្តូរបទពិសោធន៍ លើកកំពស់ប្រភពធនធាន មនុស្ស នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម