• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ទទួលជួបអភិបាល​រដ្ឋធានីវៀងច័ន្ទ​ ប្រទេស​ឡាវ

នារសៀលថ្ងៃទី ៤ ខែតុលា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍និងធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ដឹកនាំដោយអនុលេខាធិការគណៈកម្មាធិការបក្សទីក្រុងវៀងច័ន្ទ និងជាអភិបាលរដ្ឋធានីវៀងច័ន្ទលោក Athsaphangthong Sipandone ។
 លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ទទួលជួបអភិបាលរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ រូបថត៖ VNA

ថ្លែងមតិនៅជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅទីក្រុងហាណូយលើកនេះ បន្តអះអាងនូវភាពស្អិតរមួត ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងរដ្ឋធានីទាំងពីរ; សង្កត់ធ្ងន់ទៅលើទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហាណូយជាមួយទីក្រុងវៀងច័ន្ទ ខិតខំក្លាយទៅជាគំរូក្នុងទំនាក់ទំនងរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរវៀតណាម-ឡាវ រួមចំណែកជាក់ស្ដែងក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ក៏បានឲ្យដឹងថា ថ្នាក់ដឹកនាំទីក្រុងហាណូយនិយាយដោយឡែក និងថ្នាក់ដឹកនាំវៀតណាមនិយាយរួម គាំទ្រប្រទេសឡាវទទួលតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយជោគជ័យនាឆ្នាំខាងមុខ។ លើសពីនេះទៀត ទីក្រុងហាណូយនឹងសម្របសម្រួលដើម្បីគាំទ្រប្រទេសឡាវក្នុងការរៀបចំឆ្នាំទេសចរណ៍ឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ និងសកម្មភាពសំខាន់ៗផ្សេងទៀតក្នុងដំណាក់កាលនេះ។

នាថ្ងៃដដែលនោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីវៀងច័ន្ទបានចូលអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top