• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងរាល់តម្លៃប្រវត្តិសាស្ត្រ


 អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong អញ្ជើញថ្លែងសុន្ទរកថា នៅពិធីរំលឹកខួប (រូបថត៖ TTXVN)
 

 នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ នៅខេត្ត Dien Bien ភាគខាងជើងវៀតណាម បាន ប្រព្រឹត្ត​ទៅពិធី​រំលឹក​ខួប​លើក​ទី១១០ទិវាបង្កើតខេត្ត និងលើកទី៦៥ទិវាជ័យជំនះ Dien Bien Phu។ កម្មវិធី​នេះមា​ន​ការ​ចូល​រួម​របស់​ថ្នាក់​ដឹក​នាំបក្ស រដ្ឋ តំណាង ក្រសួង ស្ថាប័ន តំបន់ រួមជាមួយកម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ ចំនួន​២៣០០នាក់ ក៏ដូចជាសមូហភាពនិងមហាជនយ៉ាងច្រើនកុះករផងដែរ។
 
ថ្លែង​នៅពិធីមីទ្ទិញ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា នេះជា​ព្រឹត្តិការណ៍​ដ៏មានអត្ថន័យនយោបាយ ជ្រាល ជ្រៅដោយត្រូវបានរៀបចំឡើងចំឱកាសរំលឹក ខួបលើកទី៥៤ទិវាជ័យជំនះ Dien Bien Phu។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖
​ 
“នាគ្រានេះ យើងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap ក៏ដូចជាបណ្ដាឧត្តម សេនីយ៍ កម្មាភិបាល យុទ្ធជន កងទ័ពនិងប្រជាជនទូទាំងប្រទេស ដែល​បាន​ ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ពលីសាច់ស្រស់ឈាមស្រស់ដើម្បីបង្កើតឡើង ជ័យជំនះ Dien Bien Phu ដ៏ត្រ​ចះ​ត្រចង់​ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។ ជ័យ ជំនះនោះគឺជាកម្លាំងខាងស្មារតី ជាមេរៀនដ៏​ថ្លៃថ្លា​ក្នុង​បុព្វហេតុ​ការពារ​មាតុ ប្រទេសនាថ្ងៃនេះនិងថ្ងៃក្រោយៗ”​។
 
​តាមអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានអោយដឹងថា ជា ខេត្តព្រំដែន​មួយ​នៅភាគ​ពាយ័ព្យ​ប្រទេស​ ខេត្ត Dien Bien បានរួមដំណើរនិង អភិវឌ្ឍន៍​ជាមួយ​ប្រវត្តិសាស្ត្រ​ប្រជាជាតិ​វៀតណាម​ចាប់​តាំង​ពីពេល​ស្ថាបនា​ ប្រទេសកន្ល​ងមក។ ប្រជាជនខេត្ត Dien Bien គ្រប់ជំនាន់បានសាមគ្គីគ្នាច្បាំង សត្រូវឈ្លានពាន ការពារ ព្រំដែនភាគខាង​ជើងនៃមាតុប្រទេសយ៉ាងរឹងមាំ ជានិច្ច។ ក្នុងសម័យសន្តិ​ភាព ខេត្ត Dien Bien ក៏សម្រេច​បាននូវសមិទ្ធផលជា ច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ដូច​ជាការធ្វើ​សមាហរណកម្ម​អន្តរជាតិ​ផង​ដែរ​។ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖
 
​“ខេត្ត Dien Bien ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ក្លាយទៅជាខេត្តអភិវឌ្ឍ ដោយ​កម្រិតម​ធ្យមនៅតំបន់​ភាគខាង​ជើង​ ដែលក្នុងនោះអភិវឌ្ឍន៍វិស័យកសិកម្ម និងរុក្ខកម្មតាមទិសផលិតកម្មទំនិញ លើកកំពស់​សមត្ថ​ភាព​​តភ្ជាប់ជាមួយខេត្ត ក្រុងជុំវិញនិងប្រទេសជិតខាង ជាពិសេសគឺអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ ទេស ចរណ៍​ប្រវត្តិ​​សាស្ត្រនិងអេកូទេសចរណ៍ ដោយតភ្ជាប់នឹងការកាត់បន្ថយភាពក្រីក្រ ផងដែរ។ ទន្ទឹមនឹងនោះ រក្សា​ទំនាក់​ទំនងមិត្តភាពពិសេស កិច្ចសហប្រតិបតិ្តការ គ្រប់ជ្រុងជ្រោយ​ជាមួយប​ណ្ដាខេត្ត​ភាគខាង​ជើង​ប្រទេស​ឡាវ​ ហើ​យបើកទូលាយ ទំនាក់ទំនងសហប្រតិបតិ្តការជាមួយខេត្ត Yunnan ប្រទេសចិន និងបណ្ដាខេត្ត ភាគឦសាន​ប្រទេសថៃ កសាងខ្សែព្រំដែនប្រកប ​ដោយសុខសន្តិភា​ព ​មិត្តភាព និង​សហប្រតិបតិ្ត​ការ​ដើម្បី​ការ​រីក​ចម្រើន​ដូចគ្នា”​។
 
បន្ទាប់​ពីផ្នែកពិធីការគឺកម្មវិធីព្យុហយាត្រាដោយមានការចូលរួមរបស់មនុស្សចំនួន២៣០០ នាក់ រួមមាន​បណ្ដា​ផែន​កង​ទ័ព នគរបាល អតីតយុទ្ធជន សេនាជន យុវជន នារី កសិករនិងបញ្ញាវ័ន្តជាដើម។ រួមជាមួយ​គ្នានោះ​គឺកម្ម​វិធី​សិល្បៈក្រោម ប្រធានបទ ​“Dien Bien Phu - បទ ចម្រៀងវីរៈជាអ​មតៈ”។ លោកស្រី Nguyen Th​i Hoa ពលរដ្ឋ​ចូលរួមពិធីម្នាក់ បានអោយដឹងថា៖         “រូបភាពនៃការប្រ​យុទ្ធយ៉ាង​អង់អាច​ក្លាហាន​របស់​កង​ទ័ព​និង​ប្រជាជន​វៀតណាម​ ក្នុងយុទ្ធនាការ Dien Bien Phu បានបន្សល់ទុកអោយ​ខ្ញុំនូវការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ជានិ​ច្ច។​ ថ្ងៃនេះ ខ្ញុំរំភើបចិត្តយ៉ាងក្រៃលែង ដោយបានចូលរួមពិធីនេះ”។
 
មុននោះ​ នាព្រឹកថ្ងៃទី៦ ខែឧសភា ថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានមកដាក់ កម្រង់ផ្កា អុជធូប ទៀន​ឧទ្ទិស​ដល់​វិញ្ញាណក្ខ័ន្ធ​បណ្ដាវីរៈយុទ្ធជនពលីនៅឈាបនដ្ឋាន យុទ្ធជនពលី A1 ដែលជាទីសម្រាកចុង​ក្រោយបស់យុទ្ធ​ជនពលី​ចំនួន​៦០០នាក់ក្នុង យុទ្ធនាការ Dien Bien Phu៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top