ចូលរួមមហាសន្និបាត មានតំណាងចំនួន ២.០២៥នាក់ រួមទាំងវីរបុរស តំណាងនៃសមូហភាពវីរជន យុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស និងគំរូឆ្នើម ដែលបានចូលរួមដោយផ្ទាល់ក្នុងកម្លាំងពលកម្ម ផលិតកម្ម និងការងារក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ និងសន្តិសុខរបស់បណ្តាក្រសួង ផ្នែក និងអង្គការមហាជន មជ្ឈិម ក៏ដូចជាខេត្ត និងក្រុងនានាផងដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖ “មហាសន្និបាតនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខាងនយោបាយរបស់បក្ស និងរដ្ឋ ក្នុងការបន្តលើកកម្ពស់ប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ; ដោយចាត់ទុកការប្រឡងប្រណាំងជាដំណោះស្រាយដ៏សំខាន់មួយដើម្បីប្រមូលផ្តុំកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជនទាំងអស់ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។ នេះក៏ជាឱកាសមួយដើម្បីលើកតម្កើង និងកត់សរសើរដល់សមូហភាព និងបុគ្គលឆ្នើមៗ; វីរបុរស ពលករឆ្នើម គំរូជឿនលឿន និងអ្នកតំណាងនៃបញ្ញា ប្ញទ្ធានុភាព ស្មារតី លះបង់ និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាមក្នុងយុគសម័យថ្មី”។
ក្រៅពីកម្មវិធីធ្វើការជាផ្លូវការនៃមហាសន្និបាត សកម្មភាពជាច្រើននឹងត្រូវបានបានរៀបចំមុន ក្នុងអំឡុងពេល និងក្រោយមហាសន្និបាត ដូចជា៖ ការតាំងពិព័រណ៍រូបថត ការតាំងពិព័រណ៍សមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សកម្មភាពវប្បធម៌ និងសិល្បៈ ការផ្លាស់ប្តូរនិងលើកតម្កើងគំរូឆ្នើមៗ៕






