• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិឆ្ពោះទៅរកភាពទំនើប បច្ចេកវិទ្យាខ្ពស់ និងប្រើប្រាស់បានពីរយ៉ាង

នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំជំនួបធ្វើការជាមួយក្រសួងការពារប្រទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តន៍ភារកិច្ចយោធា និងការពារជាតិសម្រាប់ឆ្នាំ ២០២៦ ជាពិសេសភារកិច្ចសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានភាពពិភពលោកនឹងបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ នៅក្នុងបរិបទនោះ កងទ័ពត្រូវតែធានានូវការរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីយ៉ាងរឹងមាំ រួមទាំងអធិបតេយ្យភាពលើដីគោក កោះសមុទ្រ ដែនអាកាស និងលំហអ៊ីនធឺណិត។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នៅឆ្នាំក្រោយ កងទ័ពទាំងមូលចាំបាច់ត្រូវផ្តោតលើការកសាងកងទ័ពបដិវត្តន៍ វិជ្ជាជីវៈ ចំណាននិងទំនើប; អនុវត្តន៍សកម្មភាពការទូតការពារជាតិប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវបន្តអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ; អភិវឌ្ឍន៍ប្រភេទអាវុធ និងយុទ្ធភណ្ឌតាមទិសដៅទំនើប បច្ចេកវិទ្យាខ្ពស់; អភិវឌ្ឍន៍ផលិតផលប្រើប្រាស់បានពីរយ៉ាងសម្រាប់ទាំងភារកិច្ចការពារជាតិ និងស៊ីវិល; បន្តអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល និងគណៈកម្មការបក្សយោធាមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិ; ចលនាសមាសភាគសេដ្ឋកិច្ចនានា រួមទាំងសេដ្ឋកិច្ចឯកជន ឱ្យចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ជាពិសេសលើបច្ចេកវិទ្យាមូលដ្ឋាន និងបច្ចេកវិទ្យាស្នូល។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែងជំនឿជាក់ថា កងទ័ពនឹងបន្ត ត្រួសត្រាយផ្លូវ និងដឹកនាំក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ អភិវឌ្ឍឧបករណ៍សម្ភារៈ និងអាវុធជាច្រើនប្រភេទ ដើម្បីបម្រើដល់ការការពារមាតុភូមិ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមបង្ហើយរបាយការណ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

វៀតណាមបង្ហើយរបាយការណ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU

នាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ ឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក ត្រឹន ហុងហា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៧ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបាន រាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។

Top