• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិវៀតណាម-កម្ពុជា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី

នាព្រឹកថ្ងៃទី២៥ ខែតុលា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា កំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ និងជំរុញយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់បណ្តាញ តាមនោះ ពង្រឹងទំនាក់ទំនងនយោបាយដោយជឿទុកចិត្ត  រួមគ្នារក្សាឯករាជ្យភាព  ភាពម្ចាស់ការនិងការអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។ ទន្ទឹមនឹងនោះ គឺការលើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី   ធ្វើឲ្យប្រព័ន្ធច្បាប់ល្អប្រសើរ ដើម្បីបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ; អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព; សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅតាមបណ្តាវេទិកាពហុភាគី...។  លោកប្រធានរដ្ឋក៏បានស្នើឱ្យភាគីទាំងពីរជំរុញការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែននៅសេសសល់ ១៦% ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា សម្តេចប្រធានព្រឹទ្ធសភានិងព្រឹទ្ធសភាកម្ពុជានឹងបន្តជួយប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា រួមទាំងការចូលសញ្ជាតិ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ; ស្នើឲ្យកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដែលមានសកម្មភាពវិនិយោគនៅកម្ពុជាផងដែរ៕

Vu Dung

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top