• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់ភាពម្ចាស់ការ សមត្ថភាពច្នៃប្រឌិត និងភាពបត់បែនក្នុងការអភិវឌ្ឍ អាជីវកម្ម

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ក៏បានស្នើថា តំណាងសមាគមធុរកិច្ច និងសហគ្រាសដាក់ចេញនូវសំណើរអំពីគោល ដៅ ភារកិច្ច និងដំណោះស្រាយនានា ដើម្បីកសាង និងលើកកំពស់តួនាទីរបស់ក្រុមសហគ្រិននៅឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
  ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ nhandan.vn)  

នារសៀលថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងជំនួបធ្វើការជាមួយតំណាងក្រុមធុរកិច្ច សហគម ន៍ធុរកិច្ច អំពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោ បាយ ស្តីពីការកសាង និងលើកកំពស់តួនាទី របស់ពាណិជ្ជករវៀត ណាម ក្នុងដំណាក់កាលជំរុញឧស្សា ហូបនីយកម្ម ទំនើបភាវូបនីយកម្ម និង ការធ្វើសមាហរណកម្មអន្តរជាតិ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានអះអាងថា អាជីវកម្មនិងសហគ្រិនវៀតណាម មិនត្រឹមតែត្រូវការលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវឈានដល់កម្រិតតំបន់ និងអន្តរជាតិទៀតផង។ យ៉ាងណាមិញ ចាំបាច់ត្រូវជំរុញបន្ថែមទៀតនូវគំនិតផ្តួចផ្តើម សមត្ថភាពច្នៃប្រឌិត និងភាពបត់បែន ដោយមិនត្រឹមតែអភិវឌ្ឍន៍អាជីវកម្មដែលខ្លួនជាម្ចាស់ប៉ុណ្ណោះទេ ថែមទាំងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ជាមួយគ្នា ដើម្បីបង្កើតកម្លាំងពលំ និងលើកកំពស់តួនាទីរបស់សហគ្រាសវៀតណាម ឲ្យចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ក៏បានស្នើថា តំណាងសមាគមធុរកិច្ច និងសហគ្រាសដាក់ចេញនូវសំណើរអំពីគោលដៅ ភារកិច្ច និងដំណោះស្រាយនានា ដើម្បីកសាង និងលើកកំពស់តួនាទីរបស់ក្រុមសហគ្រិននៅឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top