• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់ទំនាក់​ទំនង់​ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី

នាថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហ្សាកាតា(ឥណ្ឌូនេស៊ី) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ឥណ្ឌូនេស៊ី បន្ទាប់ពីជំនួបសន្ទនា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជួបប្រាស្រ័យជាមួយអ្នកសារព័ត៌មាន។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ។
 

ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា កិច្ចសន្ទនាទទួលបានជោគជ័យ ក្នុងនោះភាគីទាំងពីរបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Joko Widodo បានឯកភាពគ្នា បង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ និងគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា; កសាងកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២៤-២០២៨ យ៉ាងពេញលេញលើគ្រប់ជ្រុងជ្រោយ និងជាក់ស្តែង។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង យ៉ាងរឹងមាំតាមទិសតុល្យភាពនិងចីរភាព; បង្កើតលក្ខណៈអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីធ្វើពិពិពិធកម្មវិស័យវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ ទេសចរណ៍ សេវាកម្មនិងការពង្រឹងជើងហោះហើរផងដែរ។ ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១១,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ហើយឆ្នាំនេះអាចសម្រេចបាន ១៣ ពាន់លានដុល្លារ ភាគីទាំងពីរបានឯកភាពគ្នានាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៥ ពាន់លានដុល្លារ និងខ្ពស់ជាង នៅមុនឆ្នាំ ២០២៨។ ក្នុងឆ្នាំ ២០២៣ ប្រទេសទាំងពីរនឹងរំលឹកខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺវេទិកានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ ទន្ទឹមនឹងនោះក៏បានចែករំលែកទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ។ វៀតណាមនិងឥណ្ឌូនេស៊ីបានឯកភាព សម្របសម្រួលគ្នាជំរុញអាស៊ានមួយប្រកបដោយសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងពង្រីកមជ្ឈភាព រក្សាគោលជំហររួមរបស់អាស៊ានស្តីពីសមុទ្រខាងកើត ធានាសន្តិភាព សុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top