• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការថែរក្សាព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាពនិងស្ថិរភាព


 ទិដ្ឋភាពនៃសិក្ខាសាលា
 

នាថ្ងៃទី៩​ ខែតុលា ឆ្នាំ២០១៩ នៅឃុំ Krong Na (ស្រុក Buon Don ខេត្ត Dak Lak) សម្ព័ន្ធសមាគមនារីខេត្ត Dak Lak បាន​រួមសហការជាមួយមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគីរី (កម្ពុជា) រៀបចំសិក្ខាសាលាស្តីពី “តួនាទីរបស់​ស្ត្រីក្នុង​ការ​ថែ​​រក្សាព្រំដែនប្រកប ដោយសន្តិភាពនិងស្ថេរភាព”។ 

ថ្លែង​មតិក្នុងឱកាសបើកសិក្ខាសាលា ប្រធានសម្ព័ន្ធសមាគមនារីខេត្ត Dak Lak លោកស្រី Nguyen Thi Thu Nguyet បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោល បំណង​ដាក់​ចេញ​នូវ​ដំណោះស្រាយ​ដើម្បី​ជួយ​ស្ត្រីក្នុង​ខេត្ត​ទាំង​ពីរ បន្តអនុវត្តបានល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ “ដើម្បីសន្តិភាពនិងការអភិវឌ្ឍ”។ ជាពិសេស​ស្នើឱ្យមាន​សកម្មភាពជាក់ស្តែង ដើម្បីចូលរួមក្នុងកា​រកសាងព្រំដែនប្រ ក​បដោយ​សន្តិភាព​និង​មិត្តភាព​។ លោកស្រី  Nguyen Thi Thu Nguyet បានស្នើឱ្យស្ត្រីនៃខេត្តទាំងពីរ បន្តសម្រ​បសម្រួល​ជាមួយ​គណៈ​កម្មាធិការ​បក្ស​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមហាជន កងកំលាំងការពារព្រំដែននិងព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បី​ឃោសនាអោយប្រជាជនអោយ គោរពបទប្បញ្ញត្តិនៃ​ច្បាប់​និង​ចូល​រួម​ក្នុង​ការ​គ្រប់​គ្រង​ខ្សែព្រំ​ដែន​រួម​ទាំង​បង្គោល​ព្រំ​ ដែនទៀតផង។ ចំណែកឯលោកស្រីនាយិការមន្ទីរកិច្ចការនារីខេត្តមណ្ឌលគីរី (កម្ពុជា) ម៉ាលី សុខនី​បាន​ស្នើឱ្យភាគីទាំងពីរ ស្រាវជ្រាវនិងរៀបចំកម្មវិធីចែករំលែកបទពិសោធ ន៍ ដើម្បីជួយ​ស្ត្រីក្នុង​ខេត្ត​ទាំង​ពីរ​ជាពិសេស​អ្នកដែលស្ថិតក្នុងស្ថានភាពលំបាក មានឱកាសកាន់តែច្រើនសម្រាប់ការ​អភិវឌ្ឍសេ​ដ្ឋកិច្ច៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យ Siemens ស្រាវជ្រាវផ្ទេរបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យ Siemens ស្រាវជ្រាវផ្ទេរបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅវៀតណាម

នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោក Roland Busch ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Siemens (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។

Top