
អនុ ដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung
ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅនូវែលសេឡង់ អូស្ត្រាលីនិង ចូលរួមសន្និសីទកំពូលពិសេសអាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨នោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអញ្ជើញឆ្លើយសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានដោយ ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។
អនុរដ្ឋមន្ត្រីលោក Nguyen Quoc Dung បានអះអាងថា ដំណើរទស្សនកិច្ចនៅ អូស្ត្រាលីនិងនូវែលសេឡង់របស់នាយករដ្ឋមន្ត្រីគឺប្រកបនូវជោគជ័យយ៉ាងត្រចះត្រចង់ លើគ្រប់ជ្រុងជ្រោយ៖
“ជោគជ័យនៃដំណើរទស្សនកិច្ចនេះ គឺបង្ហាញតាមរយៈការដែល ភាគីទាំងអស់ សុទ្ធតែពេញចិត្តយ៉ាងខ្លាំងលើលទ្ធផលទទួលបាន។ វៀតណាមបានលើកកម្ពស់ទំនាក់ ទំនងជាមួយប្រទេសទាំងពីរនេះ។ ជាពិសេស សម្រាប់អូស្ត្រាលីបានលើកកម្ពស់ទំនាក់ ទំនងទៅជាដៃគូយុទ្ធសាស្ត្រដោយកំណត់ច្បាស់នូវយន្តការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការនិងការពិគ្រោះយោបល់ជាប្រចាំ ទាំងថ្នាក់ជាន់ខ្ពស់និងថ្នាក់ឯក ទេសផង។ រីឯ នូវែលសេឡង់វិញ វៀតណាមក៏បានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ហើយ ក៏បានកំណត់ ដំណើរការសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ”។
ស្តីពីសន្និសីទកំពូលពិសេសអាស៊ាន-អូស្ត្រាលី លោក Nguyen Quoc Dung បាន ឲ្យដឹងថា សន្និសីទលើកនេះប្រកបនូវអត្ថន័យពិសេស ព្រោះថា នេះជាលើកដំបូង ដែលមានសន្និសីទកំពូលរវាងអាស៊ាននិងអូស្ត្រាលីបានរៀបចំនៅប្រទេសអូស្ត្រាលី ដែរ។ គោលដៅនៃសន្និសីទនេះ គឺអនុវត្តជាក់ស្តែងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អូស្ត្រាលី និងអះអាងនូវការសន្យារបស់ទាំងអូស្ត្រា លីក៏ដូចជាអាស៊ានក្នុងការជម្រុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខនិងវិបុលភាពក្នុងតំបន់។
ស្តីពីការរួមចំណែករបស់គណៈប្រតិភូវៀតណាម ក្នុងសន្និសីទលើកនេះ លោក Nguyen Quoc Dung បានឲ្យដឹងថា នៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងមតិស្តីពីទិសដៅសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន អូស្ត្រាលី។ ហើយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជាថ្នាក់ដឹកនាំមួយរូប ក្នុង ចំណោមថ្នាក់ដឹកនាំ៤រូប អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទចង្អៀតនៃសន្និសីទ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម