ព័ត៌មាន
លទ្ធផលនៃការពិនិត្យលិខិតបទដ្ឋានគតិយុត្តត្រូវប្រែក្លាយទៅជាសកម្មភាពនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ
ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ប្រធានរដ្ឋសភា ជិន ថាញ់មិន បានឱ្យដឹងថា ការពិនិត្យឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តគឺជាភារកិច្ចទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ជាមួយនឹងពេលវេលាប្រញាប់ប្រញាល់ និងតម្រូវការគុណភាពខ្ពស់។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា របាយការណ៍មិនត្រឹមតែធ្វើស្ថិតិនូវបណ្តាលិខិតដែលមានកង្វះខាតប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែកំណត់ឱ្យបានច្បាស់លាស់នូវទិសដៅ ភារកិច្ច ដំណោះស្រាយ និងកាលវិភាគសម្រាប់ធ្វើឱ្យសុក្រឹត្យស្ថាប័នរបស់ក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ។ គុណភាពនៃរបាយការណ៍គឺជារង្វាស់នៃសមត្ថភាព និងការទទួលខុសត្រូវរបស់ប្រមុខក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ។
«គោលដៅនៃការពិនិត្យទូទៅ មិនគ្រាន់តែជាការពិនិត្យលិខិតបទដ្ឋាននោះទេ ប៉ុន្តែជាការត្រួតពិនិត្យលើគុណភាពនៃស្ថាប័នជាតិ បម្រើដោយផ្ទាល់ដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការកែលម្អប្រព័ន្ធច្បាប់ ដោយបង្កើតលំហអភិវឌ្ឍន៍ថ្មី។ ការពិនិត្យទូទៅលើកនេះ គួរតែត្រូវបានចាត់ទុកជាជំហានបន្ទាប់នៃដំណើរការកែទម្រង់ការងារកសាង និងរៀបចំការអនុវត្តច្បាប់។ អ្វីដែលរដ្ឋសភាបានសម្រេចចិត្ត ត្រូវរៀបចំការអនុវត្តឱ្យបានរលូន»៕




