• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវារំដោះប្រជុំកោះ Truong Sa (ថ្ងៃទី២៩ មេសា ឆ្នាំ១៩៧៥-ថ្ងៃទី២៩ មេសា ឆ្នាំ២០២០)

ជ័យជំនះរំដោះ Truong Sa មិនត្រឹមតែបង្ហាញស្មារតីប្រយុទ្ធយ៉ាងអង់អាចក្លាហានរបស់កងទ័ពជើងទឹកវៀតណាមប៉ុណ្ណោះទេ ថែមទាំង បង្ហាញបំណងប្រាថ្នាអំពីសន្តិភាពក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនៅសមុទ្រទៀតផង។

យុទ្ធជននៅលើកោះ Truong Sa ប្ដេជ្ញាចិត្តការពារអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុភូមិ (រូបថត៖ TTXVN)

មុននេះ៤៥ឆ្នាំ នាថ្ងៃទី២៩ មេសា ឆ្នាំ១៩៧៥ ពេលដែលកងទ័ពរំដោះ ភាគខាងត្បូងកំពុងប្រញាប់ឆ្ពោះទៅទីក្រុង Sai Gon កងទ័ពជើងទឹកវៀត ណាមបានឆ្លៀតយកឱកាសបើកយុទ្ធនាការវាយប្រហារគួរឲ្យភ្ញាក់ផ្អើល រំដោះប្រជុំកោះ Truong Sa ដែលសព្វថ្ងៃជាស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ ជ័យជំនះរំដោះ Truong Sa មិនត្រឹមតែបង្ហាញស្មារតីប្រយុទ្ធ យ៉ាងអង់អាចក្លាហានរបស់កងទ័ពជើងទឹកវៀតណាមប៉ុណ្ណោះទេ ថែមទាំង បង្ហាញបំណងប្រាថ្នាអំពីសន្តិភាពក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនៅសមុទ្រទៀតផង។ វរសេនីយ៍ទោ Dao Manh Hong ដែលធ្លាប់បានចូល រួមយុទ្ធនាការរំដោះ Truong Sa បានរំលឹកឡើងវិញថា៖

“ពេលទទួលបានភារកិច្ចរំដោះតំបន់ដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេស ខ្ញុំសប្បាយរីករាយនិងមានមោទនភាពខ្លាំងណាស់។ នាគ្រានោះ យើងខ្ញុំមិនខ្លាចការពលីជីវិតនោះទេ ប៉ុន្តែត្រឹមគិតដល់ការធ្វើយ៉ាងណាដើម្បីសម្រេច យ៉ាងល្អនូវភារកិច្ចដែលមាតុភូមិប្រគល់ជូន”។

ក្នុងយុទ្ធនាការក្រោកឈរឡើងនិងវាយប្រហារទូទៅនានិទាឃរដូវឆ្នាំ១៩៧៥ ការរំដោះប្រជុំកោះ Truong Sa និងកោះនានានៅសមុទ្រខាងកើត មានអត្ថន័យដ៏សំខាន់ណាស់។ ក្រោយពីរំដោះកោះចំនួន៥នៅក្នុងប្រជុំកោះ Truong Sa កាលពីឆ្នាំ១៩៧៥ កងទ័ពជើងទឹកវៀតណាមបន្តអនុវត្តភារកិច្ច ការពារនិងកសាង Truong Sa ក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមក។ វរសេនីយ៍ ឯក Dinh Van Cuong ស្នងការនយោបាយនៅកោះ Truong Sa បានអះអាងថា៖

“កងទ័ព ប្រជាជន និងកម្លាំងនានានៅកោះ Truong Sa នាសព្វថ្ងៃ សូមស្បាថសច្ចាសាមគ្គីគ្នាជាធ្លុងមួយជំនះពុះពារលើការលំបាក មរតកបុព្វហេតុរបស់ ជំនាន់មុនៗ។ អនុវត្តយ៉ាងល្អនូវការងារជួយ សង្គ្រោះ ទ្រទ្រង់អ្នកនេសាទ។ កសាងកោះឲ្យបានរឹងមាំ ត្រៀមខ្លួនជាស្រេចប្រយុទ្ធ ពលីជីវិតដើម្បីការពារ អធិបតេយ្យភាពជាតិក្នុងគ្រប់កាលៈទេសៈ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top