• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិប៊ុលហ្គារីនៅទីក្រុងហូជីមិញ


ឈុតសម្ដែងសិល្បៈមួយក្នុងពិធីរំលឹកខួប (រូបថត៖ VOH)

នារសៀលថ្ងៃទី ២ ខែមិនា ឆ្នាំ២០១៨ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សមាគមន៍មិត្តភាព​វៀតណាម - ប៊ុលហ្គារីទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិសាធារណៈរដ្ឋប៊ុលហ្គារី (ថ្ងៃទី៣ ខែមិនា)។ លោកស្រី Hoang Thai Lan ប្រធានសមាគមន៍មិត្តភាពវៀតណាម-ប៊ុលហ្គារីទីក្រុងហូជីមិញ បានថ្លែងអំណរសាទរចំពោះប្រជាជនប៊ុលហ្គារីក្នុងឱកាសពិសេសនេះ ព្រមទាំង ចាត់ទុកថា ប្រវត្តិសាស្ត្រ ៦៨ ឆ្នាំនៃ​ទំនាក់ទំនងទ្វេភាគីវៀតណាម-ប៊ុលហ្គារី បានក្លាយទៅជាគ្រឹះស្ថានដ៏រឹងមាំសំរាប់ចំណងមិត្តភាព កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនាបច្ចុប្បន្ន ដែលកំពុងអភិវឌ្ឍន៍កាន់តែល្អប្រសើរលើវិស័យជាច្រើនពីនយោបាយ​ ពាណិជ្ជកម្ម ដល់ វិនិយោគនិងការទូតប្រជាជនជាដើម។ 

តំណាងស្ថានទូតប៊ុលហ្គារីប្រចាំវៀតណាមលោក Oleg Marinov នាយកការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មប៊ុលហ្គារីនៅទីក្រុងហូជីមិញបានសំដែងគោលបំណងថា ទំនាក់ទំនងប៊ុលហ្គារី-វៀតណាមនឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃ ទៅមួយថ្ងៃដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top