• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រោងចក្រឆ្លាតវៃដំបូងគេនៅវៀតណាម ដំណើរការដោយអ៊ីនធឺណែតចល័តឯកទេស ៥G របស់ Viettel

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មយោធា និងទូរគមនាគមន៍ (Viettel) បានប្រកាសពីការសាកល្បងជោគជ័យនៃសេវាអ៊ីនធឺណែតចល័តឯកទេស ៥G (5G Private Mobie Network) សម្រាប់រោងចក្រ Pegatron ក្នុងទីក្រុង Hai Phong។
Viettel បានប្រកាសសាកល្បងដោយជោគជ័យនូវសេវាអ៊ីនធឺណែតចល័តឯកទេស ៥G សម្រាប់រោងចក្រ Pegatron ក្នុងទីក្រុង Hai Phong។ PV/Vietnam+

នេះគឺជារោងចក្រឆ្លាតវៃដំបូងគេនៅវៀតណាម ដែលដំណើរការដោយស្វ័យប្រវត្តិ ដោយផ្អែកលើសេវាអ៊ីនធឺណែតចល័តឯកទេស  5G ជាមួយនឹងឧត្តមភាពនៃល្បឿនលឿន និងអាចការតភ្ជាប់តាមទម្រងជាច្រើន។

នៅក្នុងដំណាក់កាលដំបូងនៃកិច្ចសហប្រតិបត្តិការជាមួយ Pegatron នោះ  Viettel បានផ្គត់ផ្គង់អ៊ីនធឺណែតចល័តឯកទេស ៥G សម្រាប់កម្មវិធីចំនួន ៥ ហើយគ្រោងនឹងផ្តល់អ៊ីនធឺណែតចល័តឯកទេស 5G សម្រាប់ឧបករណ៍រាប់ពាន់នៅរោងចក្រឧបករណ៍អេឡិចត្រូនិក Hai Phong នៅចុងឆ្នាំនេះ។ Viettel 5G Private Mobie Network បានជួយដល់ Pegatron កាត់បន្ថយការចំណាយ បង្កើនផលិតភាព បង្កើនប្រាក់ចំណេញ ហើយទន្ទឹមនឹងនោះកែលម្អបរិយាកាសការងារ កាត់បន្ថយគ្រោះថ្នាក់ការងារ។ លោក Hoang Minh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phongបានស្ងកត់ធ្ងន់ថា៖ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ នៅពេលដែលគម្រោងនេះត្រូវបានអនុវត្តដោយជោគជ័យនោះ វានឹងក្លាយជាមេរៀនបទពិសោធន៍មួយ ដើម្បីអាចរីកសាយភាយទៅអង្គភាពនិងអាជីវកម្មផ្សេងទៀតរបស់ទីក្រុង Hai Phong និងប្រទេសទាំងមូល។ តាមនោះ យើងក៏នឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល សេវាទូរគមនាគមន៍ និងផលិតកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ

អ៊ីនធឺណែតចល័តឯកទេស ៥G គឺជាសេវាអ៊ីនធឺណែតចល័តពិសេសដោយឡែកសម្រាប់អង្គការនិងបុគ្គលដែលត្រូវការប្រើឧបករណ៍ឯកទេស ឬម៉ាស៊ីនដែលត្រូវការតភ្ជាប់តាមពេលវេលាជាក់ស្តែង។ នេះគឺជានិន្នាការថ្មីរបស់ពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top