• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៀបចំសកម្មភាពអំណរសាទរបុណ្យសំពះព្រះខែសម្រាប់កុមារនៅតាមតំបន់នានា

កុមារៗដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានឱកាសទស្សនាកំសាន្តឈុតសម្ដែងបទចម្រៀង របាំសត្វតោនិងសកម្មភាពជាច្រើនផ្សេងៗទៀត។

ក្មួយៗកុមារនៅមន្ទីរពេទ្យជម្ងឺមហារីកដាណាំងទទួលអំណោយក្នុងកម្មវិធី។ (រូបថត៖ VOV)


នាថ្ងៃទី២៥ កញ្ញា នៅមន្ទីរពេទ្យជម្ងឺមហារីកទីក្រុងដាណាំងបានប្រព្រឹត្តទៅនូវកម្មវិធី “បុណ្យសំពះព្រះខែជូនកុមារ”។ កុមារៗដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានឱកាសទស្សនាកំសាន្ត ឈុតសម្ដែងបទចម្រៀង របាំសត្វតោនិងសកម្មភាពជាច្រើនផ្សេងៗទៀត។ ក្នុងឱកាសនេះដែរ គណៈចាត់តាំងក៏បានប្រគល់អំណោយជូនកុមារមានស្ថានភាពរស់នៅលំបាកខ្លះៗដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

នាយប់ថ្ងៃដដែល មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Tri បានសហការជាមួយសម្ព័ន្ធយុវជនខេត្តរៀបចំកម្មវិធីអំណរសាទរបុណ្យសំពះព្រះខែជូនក្មួយៗនៅសាលាកុមារពិការខេត្ត Quang Tri។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងបុណ្យសំពះព្រះខែជារៀងរាល់ឆ្នាំ ក្នុងបំណងចង់ជួយកុមារពិការស្រឡាញ់ជីវិតបន្ថែមទៀត ជឿជាក់លើខ្លួនឯង ដើម្បីសម្របខ្លួននៅក្នុងសហគមន៍ហើយទទួលអំណរបុណ្យសំពះព្រះខែយ៉ាងកក់ក្ដៅ ផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top