• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមដៃថែទាំនិងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទំ


 សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីនខេត្ត Bac Lieu ជូនអំណោយដល់ជនរងគ្រោះដោយជាតិគីមីពុលឌីអុកស៊ីន (រូបថត៖ TTXVN)
 

នាថ្ងៃទី​៤ ខែមករា ឆ្នាំ២០២០ នៅទីក្រុង Bac Lieu (ខេត្ត Bac Lieu) សមាគម​ជន​រង​គ្រោះដោយ​ជាតិ​គីមី​ពុលពណ៌​លឿងទុំ / ឌីអុកស៊ីនវៀតណាម សហការជាមួយសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុក​ស៊ីន​ខេត្ត Bac Lieu បានរៀបចំកម្មវិធី“ បុណ្យតេត​សំរាប់ជន​រងគ្រោះ​ដោយ​សារ​ជាតិ​គីមី​ពណ៌​លឿង​ទុំវៀត​​ណាម”​ ។

នៅ​​ក្នុងកម្មវិធីនេះគណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់ជូនអំណោយចំនួន ៥០ កញ្ចប់ (ក្នុង​កញ្ចប់​និមួយៗ​មាន​តម្លៃ ១.១៥០.០០០ ដុង) ដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំចំនួន ៥០ នាក់នៅ​ខេត្ត​​ Bac Lieu។ យោងតាមលោកឧត្តមសេនីយ៍ឯកបំរុង Nguyen Van Rinh ប្រធាន​សមាគម​ជន​រង​គ្រោះ​ដោយ​​ជាតិគីមី​ពុលពណ៌​លឿងទុំ / ឌីអុកស៊ីនវៀតណាម​ បា​នឲ្យដឹងថាកម្ម​វិធី“ បុណ្យតេត​សំរាប់ជន​រងគ្រោះ​ដោយ​​ជាតិ​គីមីពុល​ឌីអុកស៊ីន» បានបង្កប់លក្ខណៈ​មនុស្សធម៌ និងបង្ហាញ​សីលធម៌​ប្រពៃណី «ផឹក​ទឹក​នឹក​ប្រភព​» របស់​ប្រទេស​ជាតិ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top