• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមចំណែកពង្រឹងជំនឿទំនុកចិត្តរបស់ប្រជាជនលើបក្សនិងរដ្ឋ

អគ្គលេខាបក្ស Nguyen Phu Trong, ប្រធានរដ្ឋ Nguyen Xuan Phuc លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong និងប្រតិភូបានទៅទស្សនាការតាំងពិព័រណ៍ "គំរូសាមញ្ញប៉ុន្តែថ្លៃថ្នូ" ដែលបានបង្ហាញនៅក្នុងសាលប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ លេខាធិការដ្ឋាន គណៈកម្មាធិការមជ្ឈឹមបក្សបានរៀបចំសន្និសីទតាមអ៊ិនធឺរណែតទូទាំងប្រទេស ដើម្បីបូកសរុបរយៈពេល ៥ ឆ្នាំនៃការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ នីតិកាលទី ១២ ស្តីពីការជំរុញការសិក្សាការរៀនសូត្រនិងធ្វើតាម សតិអារម្មណ៍សីលធម៌និងរចនាបទហូជីមីញ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមនិងដឹកនាំអង្គសន្និសីទ។

អញ្ជើញចូលរួមសន្និសីទមានវត្តមានលោកប្រធានរដ្ឋ Nguyen Xuan Phuc; នាយករដ្ឋមន្រ្តី Pham Minh Chinh; ប្រធានរដ្ឋសភាលោក Vuong Dinh Hue; លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong។

ថ្លែងមតិនៅក្នុងសន្និសីទ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សតិអារម្មណ៍ សីលធម៌និងរចនាបថរបស់លោកប្រធានហូជីមិញ គឺជាទ្រព្យសម្បត្តិខាងព្រលឹងវិញ្ញាណដែលមិនអាចកាត់ថ្លៃបានរបស់បក្ស និងប្រជាជនវៀត ណាម ដោយបំភ្លឺបុព្វហេតុបដិវត្តន៍ ដឹកនាំដណ្តើមជ័យជំនះរបស់បដិវត្តន៍វៀត ណាម។  ហេតុដូច្នេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធាន ហូជីមិញគឺជាការងារចាំបាច់និងជាភារកិច្ចសំខាន់បំផុត ដែលមិនអាចខ្វះបានសម្រាប់បក្សនិងប្រជាជនទាំងមូល។ លោកអគ្គលេខាបក្សបានសម្តែងនូវគោល បំណងចង់ឲ្យការសិក្សានិងអនុវត្តតាមការសតិអារម្មណ៍ សីលធម៌និងរចនាបទ ហូជីមិញនឹងត្រូវបានផ្សព្វផ្សាយបន្តកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធិភាព រួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top