• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្សីជានិច្ចកាល​ត្រៀមខ្លួនជាស្រេចសម្រាប់់ការចរចា​ដើម្បី​ដោះស្រាយស្ថានភាពនៅអ៊ុយក្រែន

នេះជាសេចក្តីប្រកាសរបស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃទី ១ ខែមីនា បន្ទាប់ពីជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមានកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

លោក Medvedev បានចាត់ទុកថា រាល់ការចរចាណាមួយក៏ទាមទារឲ្យមានការបោះជំហានពីភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ជំហានទាំងនេះត្រូវតែសមស្របទៅនឹងស្ថានភាពជាក់ស្តែង ក៏ដូចជាស្របតាមរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី។

ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន កាលពីថ្ងៃទី ១ ខែមីនា ប្រទេសហុងគ្រី និងស្លូវ៉ាគី បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ចាប់ផ្តើមការចរចាជាមួយរុស្ស៊ីលើជម្លោះនៅអ៊ុយក្រែន។

ក្នុងសារលិខិតផ្ញើជូនប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នាយករដ្ឋមន្ត្រីហុងគ្រី លោក Orban បានបញ្ជាក់ថា ក្នុងបរិបទនាបច្ចុប្បន្ន ការបង្រួបបង្រួមទស្សនៈរបស់ EU លើបញ្ហាអ៊ុយក្រែន មិនអាចសម្រេចបានតាមរយៈការផ្លាស់ប្តូរព័ត៌មាន ឬការចងក្រងកិច្ចព្រមព្រៀងនោះទេ។ ផ្ទុយទៅវិញ សហភាពអឺរ៉ុបគួរតែធ្វើសន្ទនាដោយផ្ទាល់ជាមួយរុស្ស៊ីលើបទឈប់បាញ់ និងសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។

ក្រៅពីប្រទេសហុងគ្រី ស្លូវ៉ាគីក៏ប្រកាន់គោលជំហរតឹងរ៉ឹងទាក់ទងនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយបន្ទាប់ពីការជជែកតវ៉ាគ្នារវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅសេតវិមានកាលពីថ្ងៃទី ២៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រី Robert Fico បានឲ្យដឹងថា ប្រទេសស្លូវ៉ាគីនឹងបដិសេធមិនផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែនឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top