• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រីកសាយភាយសម្រស់វប្បធម៌ប្រពៃណីរបស់វៀតណាមនៅប្រទេសឡាវ

នាថ្ងៃទី១៩ ខែកុម្ភៈ (ថ្ងៃទី៣ នៃបុណ្យតេត) នៅវត្ត Phat Tich ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅពិធីប្រគល់អំណោយសប្បុរសធម៌សម្រាប់ជនពិការ និងជនមានស្ថានភាពលំបាកដែលកំពុងរស់នៅ ទីក្រុងវៀងចន្ទន៍។
លោកស្រី Naly Sisoulith - ភរិយារបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ - ប្រគល់អំណោយដល់ប្រជាជនមានស្ថានផាពលំបាក់ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថត៖ PV/VOV-Vientiane

អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោកង្វៀន មិញតឹម បានសង្កត់ធ្ងន់ថា វត្ត Phat Tich គឺជាទីសក្ការៈបូជារបស់សហគមន៍ជនវៀតណាមនៅឡាវ ដែលជានិមិត្តរូបនៃភាពជិតស្និទ្ធ និងភាពសុខដុមរមនារវាងព្រះពុទ្ធសាសនា និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។ លោកក៏បានបញ្ជាក់ថា ស្ថានទូតវៀតណាមប្រចាំនៅឡាវជានិច្ចកាលយកចិត្តទុកដាក់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅប្រទេសឡាវ។

ព្រះតេជគុណ ធីច មិញក្វាង ព្រះចៅអធិការវត្ត Phat Tich មានសង្ឃដីការថា៖ “ការងារសប្បុរសធម៌សង្គម គឺជាស្ពានចងមេត្រីភាពមួយ ដើម្បីសហគមន៍ជនវៀតណាមនៅប្រទេសឡាវ យកចិត្តទុកដាក់គ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងធានាថា សហគមន៍ជនវៀតណាមនៅប្រទេសឡាវតែងតែចងចាំថា ខ្លួនជាកុលបុត្រវៀតណាម”

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្តក្វាងនិញ ស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ក្នុងរយៈពេល ៦ថ្ងៃនៃបុណ្យតេតប្រពៃណី

ខេត្តក្វាងនិញ ស្វាគមន៍ភ្ញៀវទេសចរជាង ៥៨០,០០០នាក់ ក្នុងរយៈពេល ៦ថ្ងៃនៃបុណ្យតេតប្រពៃណី

នាថ្ងៃទី១៩ ខែកុម្ភៈ (ថ្ងៃទី៣ នៃបុណ្យតេតប្រពៃណី) បរិមាណភ្ញៀវទេសចរសរុបមកកាន់ខេត្តក្វាងនិញ ត្រូវបានប៉ាន់ប្រមាណមានចំនួន ២០៤.០០០នាក់ (កើនឡើង ១៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥) ដែលក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤២.០០០នាក់ (កើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។

Top