• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា ប្រទេសជាច្រើនបានយកចិត្តទុកដាក់និងចូលរួម “ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា”

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រទេសកាន់តែច្រើនឡើងៗបានយកចិត្តទុកដាក់ក្នុងការចូលរួម “ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា” ជាគំនិតផ្តួចផ្តើមអន្តរជាតិថ្មីមួយសំដៅស្ថេរភាពសន្តិសុខ និងជំរុញការស្ថាបនាឡើងវិញនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីជម្លោះអស់រយៈពេលជាច្រើនខែ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ថ្លែងនៅក្នុងសម័យប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែកុម្ភៈ។ រូបថត៖ Thong Nhat/VNA

សេចក្តីប្រកាសរបស់លោកប្រធានាធិបតី ដូណាល ត្រាំ ត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៃប្រទេសស្ថាបនិកក្រុមប្រឹក្សានៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី ១៩ ខែកុម្ភៈ។

ប្រធានាធិបតីអាមេរិកក៏បានឲ្យដឹងថា ប្រទេសជាច្រើនបានចាប់ផ្តើមដាក់ពង្រាយកងកម្លាំងដើម្បីជួយស្ថេរភាពស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ ប្រទេសជិតខាងដូចជាអេហ្ស៊ីប និងហ្ស៊កដានី កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការកសាងកងកម្លាំងប៉ូលីសប៉ាឡេស្ទីនប្រកបដោយវិជ្ជាជីវៈ ដែលជាកត្តាសំខាន់ក្នុងការធានាសន្តិសុខរយៈពេលវែងនៅក្នុងតំបន់។

យោងតាមលោកប្រធានាធិបតី ដូណាល ត្រាំ សហរដ្ឋអាមេរិកនឹងរួមវិភាគទាន ១០ ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាព។ មេដឹកនាំនៃប្រទេសជាច្រើនបានសន្យាថានឹងផ្តល់ជំនួយជាង ៧ ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្ថាបនាឡើងវិញនៅក្នុងតំបន់ហ្គាហ្សា។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខ មេដឹកនាំប៉ាឡេស្ទីនក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្ថាបនាឡើងវិញនូវសេដ្ឋកិច្ច និងសេវាកម្មសំខាន់ៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រីកសាយភាយសម្រស់វប្បធម៌ប្រពៃណីរបស់វៀតណាមនៅប្រទេសឡាវ

រីកសាយភាយសម្រស់វប្បធម៌ប្រពៃណីរបស់វៀតណាមនៅប្រទេសឡាវ

នាថ្ងៃទី១៩ ខែកុម្ភៈ (ថ្ងៃទី៣ នៃបុណ្យតេត) នៅវត្ត Phat Tich ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅពិធីប្រគល់អំណោយសប្បុរសធម៌សម្រាប់ជនពិការ និងជនមានស្ថានភាពលំបាកដែលកំពុងរស់នៅ ទីក្រុងវៀងចន្ទន៍។

Top