• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រាល់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានចាត់ទុកថាជាមោឃៈ

ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី២៥ ខែសីហា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានស្នើឲ្យប្រទេសនិងអង្គការអន្តរជាតិនានា គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាដែនសមុទ្រពាក់ព័ន្ធដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបភាព៖ ក្រសួងការបរទេស)  

អញ្ជើញអត្ថាធិប្បាយលើព័ត៌មាននៅគេហទំព័ររបស់អង្គការឧតុនិយមពិភពលោកដោយប្រើប្រាស់ផែនទីរបស់ប្រទេសចិនជាមួយនឹងបន្ទាត់អណ្តាតគោនោះ លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ វៀតណាមបានច្រានចោលម្តងហើយម្តងទៀត នូវអ្វីដែលហៅថាបន្ទាត់អណ្តាតគោ ក៏ដូចជាការទាមទារដែនសមុទ្រផ្ទុយទៅនឹងច្បាប់អន្តរជាតិ ជាពិសេស UCLOS ១៩៨២។ វៀតណាមជឿជាក់ថា គ្រប់ទម្រង់នៃការឃោសនា និងការបោះពុម្ពផ្សាយរូបភាព និងខ្លឹមសាររំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa គឺត្រូវបានចាត់ទុកថាជាមោឃៈ។

វៀតណាមស្នើឲ្យប្រទេស និងអង្គការនានា គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាដែនសមុទ្រពាក់ព័ន្ធនៅសមុទ្រខាងកើត ហើយត្រូវដកចេញ និងកែប្រែរាល់ខ្លឹមសារមិនសមស្របនៅទីនោះ។ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិក៏បានពិភាក្សាបញ្ហានេះជាមួយអង្គការឧតុនិយមពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top