• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រាត្រីបើកពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០១៩


រាត្រីបើកពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang  ឆ្នាំ ២០១៩ (DIFF 2019)
 

នាយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុង Da Nang បាន​ប្រារព្ធ​ធ្វើឡើង​រាត្រីបើក​ពិធី​បុណ្យ​បាញ់​កាំជ្រួច​អន្តរជាតិ​ Da Nang  ឆ្នាំ ២០១៩ (DI​FF 2019) ក្រោមប្រធានបទ "​ប្រភព​ដើម" ។
 
អញ្ជើញ​ចូលរួមក្នុងពិធីបើកនេះ មានវត្តមានរបស់ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong  ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមទាំងប្រជាជននិងភ្ញៀវទសចររាប់ម៉ឺននាក់ផងដែរ។ រាត្រីបើក​ពីធីនេះបានចាប់ផ្តើមឡើងដោយការសម្ដែងរបស់ក្រុមកាំជ្រួចចំនួន ២ រួមមាន Da Nang-វៀតណាម​និង​ក្រុម​កាំជ្រួចរុស្ស៊ី  Fireworks Center Khan។ ថ្លែងនៅរាត្រីបើកពិធីនេះ លោកHuỳnh Đức Tho ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង Da Nang បានអះអាងថា៖
 
"ពិធីបុណ្យបាញ់​កាំជ្រួច Da Nang ត្រូវបានទទួលស្គាល់ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្ដិការណ៍ជួរមុខទាំង ១០ ដោយ​ក្រ​សួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមជ្រើសរើសប្រារព្ធធ្វើឡើង។ ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ការ​យក​ចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រជាជននិងភ្ញៀវទេសចរពីមួយថ្ងៃទៅមួយថ្ងៃ។ ពិធីបុណ្យ​បាញ់​កាំ​ជ្រួច​ខួប​លើកទី ១០ នេះបានសម្តែងនូវឈុតបាញ់កាំជ្រួចដ៏ពិសេសនិងគួរឱ្យចាប់អារម្មណ៍ រួមទាំង​មាន​ព្រឹត្តិការណ៍​ដ៏រស់រវើក​ជាច្រើនបន្តបន្ទាប់ផ្សេងៗទៀត។ ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងនាំមកនូ​វរដូវ​ក្តៅ Da Nang មួយ​ដ៏ស្រស់ស្អាតផងដែរ។"

គួរ​បញ្ជាក់ថា ពិធីបុណ្យបាញ់កាំជ្រួច Da Nang ឆ្នាំ២០១៩ នឹងត្រូវបានរៀបចំឡើងក្នុងរយៈពេល ១ ខែ ដោយ​មាន​ការ​ចូល​រួមពី ៨ ក្រុម មានដូចជា វៀតណាម រុស្ស៊ី ប្រេស៊ីល បែលហ្ស៊ិក ហ្វាំងឡង់ អ៊ីតាលី អង់គ្លេស និងចិន។ ក្រុម​ល្អបំផុតចំនួន ២ នឹងត្រូវបានជ្រើសរើស ដើម្បីចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​៦ ខែកក្កដាខាងមុខផង​ដែរ៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top