• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ៩០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម - ជំនឿ និងក្ដីសង្ឈឹម


  រូបថត៖ Chinhphu.vn
 

ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិនាបច្ចុប្បន្ន ប្រជាជនវៀតណាមនៅតែមានជំនឿជាក់យ៉ាងមុតមាំថា បក្ស​នឹង​អនុវត្តប្រជា​ធិបតេយ្យ សាមគ្គីភាព នាំប្រទេសជាតិ​ឈានទៅមុខ។ ជាពិសេស ការ​ដែលបក្ស​បាន​ផ្ដោត​សំខាន់​លើ​វិន័យ បង្កើនភាពជាអ្នកដឹកនាំ គឺ​កាន់តែនាំមកនូវក្ដីជឿ​ជាក់ និងក្ដីសង្ឃឹម​ជាច្រើន​ជូន​ដល់​ប្រជាជន​។
 
“ សប្តាហ៍មាស” គឺជាទំព័រប្រវត្តិសាស្ត្រមួយដ៏ស្រស់ស្អាតបំផុត អំពីកម្លាំង​ទឹកចិត្ត​ប្រជាជន​នាដើម​សម័យ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ក្រោយបដិវត្តខែសីហា ឆ្នាំ​ ១៩៤៥ ។ នាគ្រានោះ រដ្ឋាភិបាល​បដិវត្ត​ក្មេង​ខ្ចីត្រូ​វ​ប្រឈមនឹងការលំបាក សាកល្បងជាច្រើន ជាពិសេសគឺសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វិធានការ​មួយ​ក្នុង​ចំណោម​បណ្ដាវិធានការរបស់រដ្ឋ ដើម្បីជំនះពុះពារលើការលំបាកទាំងនេះគឺ ផ្អែកលើការរួម​វិភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត​របស់​ប្រជាជន។ ប្រាក់ចំនួន ២០ លានដុង និងមាសជិត ៤០០ គីឡូក្រាម គឺជាថវិកាសរុបដែល​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យវៀតណាមប្រមូលបានពីប្រជាជននៅទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍“ សប្តាហ៍មាស” ។ នេះគឺជាសាក្ខីភាពយ៉ាង​ច្បាស់លាស់​ដែលសរឲ្យ​ឃើញ​នូវក្ដីជឿ​ទុក​ចិត្ត​យ៉ាង​ដាច់​ខាត​របស់​ប្រជាជន​ចំពោះ​បក្ស និងលោកប្រធានហូជីមិញនាគ្រានោះ។ វីរៈបុរសកងកម្លាំងប្រដាប់អាវុធលោក Tran Ngoc Phuong មក​ពីទីក្រុង Bac Ninh ខេត្ត Bac Ninh បានឲ្យដឹងថា៖
 
“ខ្ញុំបានធំដឹងក្ដី នៅពេលដែល បក្សដឹកនាំបដិវត្តខែសីហាប្រកបដោយជោគជ័យ។ នាគ្រានោះប្រទស​ជាតិ​នៅតែ​ជួបការ​លំបាកជាច្រើនណាស់។ ទោះជាលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាជន​នៅតែជឿជាក់​ទៅលើ​បក្ស​ ជឿជាក់ទៅលើរបប បានជាប្រជាជនបានត្រៀមខ្លួនជាស្រេចដើម្បីរួមវិភាគទានជាមាស ប្រាក់ ដើម្បី​កសាង​របប​ដ៏ល្អប្រសើរ។ ខ្ញុំជឿជាក់ថា នេះគឺជាក្ដីជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស” អាស្រ័យទៅ​លើក្ដី​ជឿជាក់​របស់​ប្រជាជនចំពោះបក្ស និងភាពជិតស្និទ្ធជាមួយប្រជាជន បក្សកុម្មុយនិស្តវៀតណាម​បាន​បំផុស​និង​ប្រមូល​កម្លាំង​របស់ប្រជាជាតិទាំងមូលដើម្បីដណ្ដើមបានជ័យជំនះដ៏ធំធេងដូចជា៖ ជ័យជំនះ ប្រវត្តិសាស្ត្រ Dien Bien Phu ជ័យ​ជំនះនិទាឃរដូវ ឆ្នាំ ១៩៧៥ ជាពិសេសគឺជោគជ័យក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ។
 
នាបច្ចុប្បន្ននេះ ក្នុងបុព្វហេតុផ្លាស់ប្ដូរ​ថ្មីប្រទេស​ជាតិប្រជាជន​វៀតណាម​មានជំ​នឿទុក​ចិត្ត​យ៉ាងខ្លាំង​ក្លាទៅ​លើបក្ស​កុម្មុយ​និស្តវៀតណាម រួមជាមួយបក្សសាមគ្គីគ្នា អនុវត្តន៍ប្រជាធិបតេយ្យនិងអភិវឌ្ឍប្រទេសជាតិ។ ដើម្បី​​បង្កើន​​ទំនុកចិត្តរបស់ប្រជាជនចំពោះបក្សនោះ បក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីសម្រេចចិត្ត បទបញ្ញត្តិ​ស្ដីពីការរៀបចំក្បាលម៉ាស៊ីនឡើងវិញ កសាងជួរកម្មាភិបាលយុទ្ធសាស្ត្រ។ ជាពិសេស ការដែលបក្ស​បាន​កសាង​ការកែលម្អបក្សយ៉ាងប្ដូរផ្ដាច់ និងចាត់វិធានការប្រយុទ្ធប្រឆាំងអំពើពុករលួយ អសកម្ម ដាក់វិន័យ​កម្មាភិបាល​ បក្ខជនដែលមានកំហុសឆ្គង។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Tuan ប្រធានវិទ្យាស្ថាន​កសាង​បក្ស​ នៃវិទ្យាស្ថាន​យោបាយហូជីមិញបានអះអាងថា៖
 
“ក្នុងអាណត្តិទី ​១២ នេះ បក្សបានផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងអាណត្តិនេះ មានបក្ខជន​ចំនួន ២ ពាន់នាក់ ត្រូវបានកាត់ទោសពីបទពុករលួយ។ ពិតណាស់ថា យើងត្រូវកត់​សម្គាល់​នូវការ​ខិត​ខំ​ប្រឹងប្រែងដ៏ធំធេងរបស់បក្សទាំងមូល ដែលទទួលបានការស្រុះចិត្តគំនិតពីប្រជាជន“។
 
ហេតុអ្វី​បានជាបក្សកុម្មុយនិស្តវៀតណាមបានផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ អំពើពុក​រលួយ ប្រឆាំងនឹងសត្រូវផ្ទៃក្នុង ប្រឆាំងនឹងលទ្ធិបុគ្គលនិយមក្នុងបរិបទនាបច្ចុប្បន្ន។ នេះគឺជា​ការ​ព្រួយ​បារ​ម្ភដ៏ធំបំផុតរបស់លោកប្រធានហូជីមិញនៅពេលបង្កើតបក្សកុម្មុយនិស្តវៀតណាម។ ហេតុដូច្នេះហើយ កម្មាភិបាល បក្ខជន និងបក្សទាំងមូលត្រូវលើកត្រដែតនូវឬទ្ធានុភាពបដិវត្ត និងសីលធម៌ស្អាតស្អំ។ លោក​សាស្រ្តាចារ្យ​ Hoang Chi Bao អ្នកជំនាញជាន់ខ្ពស់ សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានពន្យល់ថា៖
 
“លោក​ប្រធាន​ហូជីមិញតែងតែផ្ដែផ្ដាំ និងអប់រំយើងថា និយាយតិច ធ្វើការច្រើន ត្រូវរក្សា​ជំនឿ​ចិត្ត​របស់​ប្រជា​ជន​​តាមរយៈការលះបង់និងធ្វើជាគំរូ ហើយលោកប្រធានហូជីមិញគឺជាគំរូដ៏ឆ្នើមមួយរូប។ ទន្ទឹនឹងនេះ យើង​ត្រូវ មាន​​ភាពក្លាហានដើម្បីវាយបរាជ័យលទ្ធិបុគ្គលនិយម មានភាពក្លាហានមិនទាមទារតំណែង និងផល​ប្រយោជន៍​​ ហើយមានភាពក្លាហានដើម្បីបម្រើប្រជាជន។ ប្រសិនបើ ធ្វើបានដូច្នេះ បក្សជានិច្ច​កាល​ដិតជាប់​ក្នុង​ក្រ​អៅ​​បេះដូង ក្នុងមនោសញ្ចេតនា ក្នុងការយល់ដឹង និងជាមោទនាភាពរបស់ប្រជាជន“។
 
ក្នុងអត្ថបទ​សរសេររំលឹកខូបលើកទី ៨៩ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមអគ្គលេខាបក្ស ប្រធាន​រដ្ឋ​វៀត​​ណាម លោក Nguyen Phu Trong បានអះអាងថា៖ “បក្សខ្លាំងមាំមួន ប្រទេសអភិវឌ្ឍន៍ ជាតិថ្កុំថ្កើង” ។ ដូច្នេះ ​បក្សបានធ្វើការផ្លាស់ប្ដូរថ្មីនូវបែបផែនដឹកនាំ បង្កើនទំនាក់ទំនងរវាងបក្សនិងប្រជាជន ឲ្យសក្តិ​សម​ជាបក្សកាន់​អំណាច ដឹកនាំបុព្វហេតុរបស់ប្រទេសជាតិ អភិវឌ្ឍន៍ដោយឥតឈបឈរ ក៏ដូចជាសក្តិ​សម​នឹង​ក្ដីជឿ​ជាក់ និងក្ដីសង្ឃឹមរបស់ប្រជាជនផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top