• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលអាណត្តិឆ្នាំ ២០២១-២០២៦៖ សេដ្ឋកិច្ចមានរបកគំហើញ ខណៈដែល GDP ជាមធ្យមសម្រេចបាន ៥.០០០ ដុល្លារ/ម្នាក់

នារសៀលថ្ងៃទី ២០ តុលា បន្តសម័យប្រជុំលើកទី ១០ នៅសាលប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh ក្នុងនាមរដ្ឋាភិបាល បានបង្ហាញរបាយការណ៍បូកសរុបការងារអាណត្តិ ២០២១-២០២៦។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh បង្ហាញរបាយការណ៍បូកសរុបការងារអាណត្តិ ២០២១-២០២៦។។ រូបថត៖ quochoi.vn

របាយការណ៍បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាណត្តិឆ្នាំ ២០២១-២០២៦ មានការរួបរួមគ្នា ឯកភាព ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់និងសម្រេចបានជោគជ័រាល់ភារកិច្ចដែលត្រូវបានប្រគល់ជូន។ លទ្ធផលលេចធ្លោគឺម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាស្ថិរភាព ហើយកំណើនទទួលបានលទ្ធផលខ្ពស់។ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Hoa Binh បានអះអាងថា៖ “ទោះបីជាប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារតែជំងឺរាតត្បាត គ្រោះធម្មជាតិ និងការប្រែប្រួលសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏វៀតណាមនៅតែរក្សាបាននូវអត្រាកំណើនខ្ពស់។ ទំហំសេដ្ឋកិច្ចបានកើនឡើងពី ៣៤៦ ពាន់លានដុល្លារឡើងដល់ ៥១០ ពាន់លានដុល្លារ ជាប់លំដាប់ថ្នាក់លេខ ៣២ នៅលើពិភពលោក។ ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់ៗបានឈានដល់ប្រហែល ៥.០០០ ដុល្លារ នាំវៀតណាមឈានចូលក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ការសាងសង់គម្រោងសំខាន់ៗដូចជា អាកាសយានដ្ឋានឡុងថាញ់ និងខ្សែបណ្តាញអគ្គីសនី ៥០០ kV សៀគ្វី ៣ ត្រូវបានពន្លឿន។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលមានការអភិវឌ្ឍយ៉ាងខ្លាំង ល្បឿនអ៊ីនធឺណិតចល័តរបស់វៀតណាមស្ថិតក្នុងលំដាប់កំពូលទាំង ២០ នៅលើពិភពលោក”។

ទន្ទឹមនឹងនោះ គម្រោងដែលនៅសេសសល់ជាច្រើនត្រូវបានដោះស្រាយទាំងស្រុង រំដោះប្រភពធនធានសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រដ្ឋាភិបាលបានចេញផ្សាយកម្មវិធីទូលំទូលាយសម្រាប់កំណែទម្រង់រដ្ឋបាលដំណាក់កាល ២០២១-២០៣០ ជាមួយនឹងកម្មវិធីកាត់បន្ថយនិងកែសម្រួលនីតិវិធីរដ្ឋបាលទាក់ទងនឹងផលិតកម្ម និងសកម្មភាពអាជីវកម្ម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top