
ដោយបង្ហាញសំណើរបស់រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ ទួន បានមានប្រសាសន៍ថា កម្មវិធីនេះនឹងត្រូវបានបញ្ចូលគ្នាពីកម្មវិធីចំនួន ៤ ដែលមានស្រាប់លើវប្បធម៌ ការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍជនបទថ្មី ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនជាតិភាគតិច និងតំបន់ភ្នំ និងការថែទាំសុខភាព ប្រជាជន រួមទាំងការអភិវឌ្ឍ។
នៅក្នុងសម័យប្រជុំ ប្រធានរដ្ឋសភាលោកជិន ថាញ់មិន បានសង្កត់ធ្ងន់លើគោលនយោបាយនៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៤ ដែលត្រូវបានការិយាល័យនយោបាយលើកមកពិភាក្សាយ៉ាងច្បាស់លាស់ ដើម្បីជំនះស្ថានភាពមានមុខងារច្រើន និងរួមចំណែកដល់ការគ្រប់គ្រងដើមទុននិងថវិកា។ ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិនអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំមានការយកចិត្តទុកដាក់លើការកសាងប្រព័ន្ធត្រួតពិនិត្យទិន្នន័យ ឌីជីថល ដែលអនុវត្តការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យពេលវេលាជាក់ស្តែង ជំនួស ឱ្យវិធីសាស្ត្ររាយការណ៍ផ្អែកលើក្រដាសជាប្រចាំ លទ្ធផលនៃការបែងចែក និងកម្រិតនៃការបង្ហើយគោលដៅ។ នៅពេលដែលដើមទុនត្រូវបានបែងចែក គ្រប់មូលដ្ឋានទាំងអស់ត្រូវតែខិតខំប្រឡងប្រណាំងក្នុងការបែងចែកនិងអនុវត្តកម្មវិធី។ បើមិនដូច្នោះទេ ក្នុងរយៈពេលមួយត្រីមាស ឬប្រាំមួយខែ មជ្ឈឹមនឹងបែងចែកមូលនិធិពីមូលដ្ឋានដែលបំពេញមិនល្អទៅមូកដ្ឋានដែលបំពេញល្អវិញ”៕




