• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលស្នើទៅរដ្ឋសភាបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម ២% ចាប់ពីខែកក្កដាខាងមុខ

ការអនុវត្តចំពោះក្រុមទំនិញ និងសេវាកម្មដែលស្ថិតនៅក្រោមអត្រាពន្ធ ១០% លើកលែងតែ៖ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន សកម្មភាពហិរញ្ញវត្ថុ ធនាគារ មូលបត្រ ធានារ៉ាប់រង និងអាជីវកម្មអចលនៈទ្រព្យ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ho Duc Phoc បានបង្ហាញរបាយការណ៍ស្តីពីការបន្តអនុវត្តគោលនយោបាយកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ២% (រូបថត៖ VGP/LS)

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានបង្ហាញរបាយការណ៍ស្តីពីការបន្តអនុវត្តគោលនយោបាយកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ២% ។ ការអនុវត្តចំពោះក្រុមទំនិញ និងសេវាកម្មដែលស្ថិតនៅក្រោមអត្រាពន្ធ ១០% លើកលែងតែ៖ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន សកម្មភាពហិរញ្ញវត្ថុ ធនាគារ មូលបត្រ ធានារ៉ាប់រង និងអាជីវកម្មអចលនៈទ្រព្យ។ បើយោងតាមលោករដ្ឋមន្ត្រី ការបន្តអនុវត្តគោលនយោបាយពន្ធនេះគឺចាំបាច់ ឆ្លើយតបភ្លាមៗចំពោះការវិវឌ្ឍក្នុងស្ថានភាពសេដ្ឋកិច្ចសង្គម ហើយទន្ទឹមនឹងនោះត្រូវពិចារណា និងគណនាស្របតាមស្ថានភាពជាក់ស្តែងរបស់វៀតណាម។ ប្រសិនបើរដ្ឋសភាបានអនុម័ត វៀតណាមនឹងបន្តអនុវត្តគោលនយោបាយកាត់បន្ថយពន្ធលើតម្លៃបន្ថែម ២% សម្រាប់រយៈពេល ៦ ខែ (ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៣)។

តាមគម្រោង នៅពេលអនុវត្តគោលនយោបាយនេះ ចំណូលថវិកានឹងត្រូវកាត់បន្ថយចំនួន ២៤ ពាន់ពាន់លានដុង (ប្រហែល ១ ពាន់លានដុល្លារ)។ ដើម្បីទូទាត់ចំណូលថវិកា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានឲ្យដឹងថា៖ រដ្ឋាភិបាលដឹកនាំក្រសួងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ផ្តោតលើការអនុវត្ត និងលាតត្រដាងអនុវត្តន៍ច្បាប់ពន្ធដារឱ្យមានប្រសិទ្ធភាព; បន្តធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ សម្រួលនីតិវិធីរដ្ឋបាលសារពើពន្ធ។ ទន្ទឹមនឹងនេះ ការចំណាយថវិការដ្ឋត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហ់យត្រូវសន្សំសំចៃចំណាយប្រចាំ

នៅខាងក្រៅកិច្ចប្រជុំ គណៈប្រតិភូជាច្រើនបានឯកភាពជាមួយសំណើរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអាករលើតម្លៃបន្ថែម ដើម្បីជំរុញតម្រូវការប្រើប្រាស់ក្នុងបរិបទនៃការថយចុះតម្រូវការសរុប និងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនាពេលបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top