• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមសន្យាធានាបរិយាកាសវិនិយោគស្ថិរភាព


រដ្ឋាភិបាលវៀតណាមសន្យាធានាបរិយាកាសវិនិយោគស្ថិរភាព

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​ពិធីបើក​ការដ្ឋាន​សាង​សង់​មណ្ឌល​សំរាកលំ​ហែកាយ​ Nam Hoi An នាព្រឹកថ្ងៃទី២៤ ខែ​មេសា ឆ្នាំ២០១៦ នៅខេត្ត Quang Nam ។ គំរោង​ការណ៍​នេះមាន​ទុនវិនិយោគ​ចំនួន៤ពាន់​លាន​ដុល្លារអាមេរិក នៅលើផ្ទៃដីជិតមួយពាន់ហិកតា និងគំរោង​សម្រេច​នាឆ្នាំ ២០៣៥​។ ថ្លែងមតិនៅទីនេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan​ Phuc បានសង្កត់​ធ្ងន់ថា៖ ការ​បង្កើត​មជ្ឈមណ្ឌល​នេះនឹង​រួមចំណែក​ជំរុញខ្លាំង ការ​រៀបចំរចនាសម្ព័ន្ធ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ អនុវត្តយុទ្ធសាស្ត្រ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ទេសចរណ៍​មុខព្រួញ របស់ប្រទេសជាតិ និងតំបនៈ Quang Nam – Da Nang ។ នាយករដ្ឋមន្ត្រីបានអះអាង​ថា៖ រដ្ឋាភិបាល​វៀត​ណាម សន្យាធានាការពារបរិយា​កាសវិនិយោគស្ថិរភាព បើកទូលាយ ដើម្បីវិនិយោគិននឹង​នរចិត្ត វិនិយោគ​​ផលិត​កម្ម និងអាជីវកម្ម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top