
រដ្ឋាភិបាលវៀតណាមសន្យាធានាបរិយាកាសវិនិយោគស្ថិរភាព
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មណ្ឌលសំរាកលំហែកាយ Nam Hoi An នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅខេត្ត Quang Nam ។ គំរោងការណ៍នេះមានទុនវិនិយោគចំនួន៤ពាន់លានដុល្លារអាមេរិក នៅលើផ្ទៃដីជិតមួយពាន់ហិកតា និងគំរោងសម្រេចនាឆ្នាំ ២០៣៥។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ការបង្កើតមជ្ឈមណ្ឌលនេះនឹងរួមចំណែកជំរុញខ្លាំង ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ឡើងវិញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍មុខព្រួញ របស់ប្រទេសជាតិ និងតំបនៈ Quang Nam – Da Nang ។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ រដ្ឋាភិបាលវៀតណាម សន្យាធានាការពារបរិយាកាសវិនិយោគស្ថិរភាព បើកទូលាយ ដើម្បីវិនិយោគិននឹងនរចិត្ត វិនិយោគផលិតកម្ម និងអាជីវកម្ម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម