• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះការលំបាកមិនប្រក្រតីរបស់ប្រទេសជាតិ

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ baochinhphu.vn)
 

នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man បានអញ្ជើញជាសហអធិបតីនៅកិច្ចប្រជុំវាយតម្លៃ ចំពោះការអនុវត្តយន្តការសម្របសម្រួលការងាររវាងរដ្ឋាភិបាលនិងរណសិរ្សមាតុភូមិវៀតណាមឆ្នាំ២០២០ និងដាក់ឲ្យអនុវត្តន៍ភារកិច្ចស្នូលៗក្នុងឆ្នាំ២០២១។ ដោយឈរ លើការផ្ទៀងស្ដាប់មតិយោបល់របស់ប្រជាជន សមាជិកមជ្ឈឹមរណសិរ្សមាតុភូមិជា ច្រើនបានបញ្ជាក់ថា ប្រជាជនជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំ ការប្រតិបត្តិរបស់ រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដោយមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះករណី លំបាកមិនប្រក្រតីរបស់ប្រទេសជាតិ ដូចជាជម្ងឺ កូវីដ ១៩ គ្រោះរាំងស្ងួត និងគ្រោះ មហន្តរាយធម្មជាតិជាបន្តបន្ទាប់នៅតំបន់ភាគកណ្ដាលនិងតំបន់ភាគនិរតី។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយ តម្លៃថា ក្នុងឆ្នាំ២០២០ បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមបានសម្របសម្រួល ចលនាប្រជាជនឲ្យចូលរួមយ៉ាងសកម្មក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីនិងលោកប្រធានរណសិរ្សមាតុភូមិវៀតណាម បាន អំពាវនាវការជួយឧបត្ថម្ភរបស់ប្រជាជនគ្រប់ស្រទាប់ដើម្បីឆ្លើយតបនឹងជម្ងឺ កូវីដ ១៩ ដោយបានរួមវិភាគទានទឹកប្រាក់ចំនួន ២ ទ្រីលានដុងក្នុងរយៈពេលខ្លីបណ្ដោះ។ ចំពោះភារកិច្ចក្នុងឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីបានបញ្ជាដឹកនាំយ៉ាងដូច្នេះថា៖

“ដំបូងបង្អស់ បន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កុំឲ្យធ្វេសប្រហែសទេ ទោះបី ជាមានវ៉ាក់សាំងក៏ដោយ។ យើងបានដាក់ចេញ រូបមន្តថ្មី គឺ “វ៉ាក់សាំង + 5K”។ ទីពីរគឺបន្ត សម្របសម្រួល ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូលនិងការ ស្រុះចិត្តគំនិតរបស់សង្គមទាំងមូល ក្នុងនោះផ្ដោតសំខាន់ទៅលើការឃោសនា ចលនា ប្រជាជនចូលរួមការប្រឡងប្រណាំងស្នេហាជាតិឲ្យបានច្រើនថែមទៀត”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top