• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាអនុម័តលើការបញ្ឈប់មុខដំណែងប្រធានរដ្ឋសភានីតិកាលទី ១៤, ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

សេចក្តីសម្រេចចិត្តនេះចូលជាធរមាននៅពេលបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតថ្មី។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ៣០ មីនា


នារសៀលថ្ងៃទី ៣០ ខែមីនា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តដែលអនុម័តលើការបញ្ឈប់ពីមុខដំណែងប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតសម្រាប់លោកស្រី Nguyen Thi Kim Ngan ក្នុងអត្រា ៨៩,៣៨%។
សេចក្តីសម្រេចចិត្តនេះចូលជាធរមាននៅពេលបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភានិងជាក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតថ្មី។
លោកស្រី Nguyen Thi Kim Ngan កើតនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៥៤ មានស្រុកកំណើតនៅឃុំ Chau Hoa ស្រុក Giong Trom ខេត្ត Ben Tre។ លោកស្រីជាសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ៩, ១០, ១១, ១២ និងជាលេខាគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១១។ លោកស្រីជាសមាជិកការិយាល័យនយោបាយនីតិកាលទី ១១, ១២ និងជាសមាជិការសភានីតិកាលទី ១២, ១៣ផងដែរ។

លោកស្រីត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភាក្នុងសម័យប្រជុំលើកទី ១១  រដ្ឋសភានីតិកាលទី ១២ (ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៦)។ លោកស្រីជាប្រធានរដ្ឋសភាស្ត្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររដ្ឋសភាវៀតណាមនិងជាថ្នាក់ដឹកនាំស្ត្រីដំបូងក្នុងមុខតំណែងសំខាន់ៗដឹក នាំបក្សនិងរដ្ឋ។ លោកស្រីក៏ជាមនុស្សដំបូងដែលបានស្បថ ចូលកាន់តំណែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top