• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ចំនួនពីរ

សេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ចូលជាធរមានចាប់ពីថ្ងៃទី ១៧ ឧសភា តទៅ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)

បន្តកម្មវិធីសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥ នាព្រឹកថ្ងៃទី១៧ ឧសភា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពី យន្តការ និងគោលនយោបាយពិសេសមួយចំនួន បង្កើតរបកគំហើញក្នុងការកសាង និងរៀបចំការអនុវត្តច្បាប់; សេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ហើយបានបោះឆ្នោតអនុម័តលើការកែសម្រួល និងបំពេញបន្ថែមគម្រោងថវិការដ្ឋសម្រាប់ឆ្នាំ២០២៥ផងដែរ។

 

សេចក្ដីសម្រេចចិត្តអំពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បី បង្កើតរបកគំហើញក្នុងការកសាងនិងរៀបចំការអនុវត្តច្បាប់ នឹងចូលជាធរមានចាប់ពី ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។ ក្នុងពេលជាមួយគ្នានោះ សេចក្តីសម្រេចចិត្តស្តីពីយន្ត ការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ចូលជាធរមានចាប់ពីថ្ងៃទី ១៧ ឧសភា តទៅ។

ចំណុចសំខាន់នៃសេចក្ដីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយពិសេស មួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន គឺថា សហគ្រាសក្រោមក្របខ័ណ្ឌមុខ សញ្ញា ត្រូវបានជួយឧបត្ថម្ភកាត់បន្ថយថ្លៃជួលដីយ៉ាងហោចណាស់ ៣០% ក្នុងរយៈ ពេល ៥ ឆ្នាំដំបូង។ សេចក្ដីសម្រេចចិត្តក៏បានកំណត់ការលើកលែងពន្ធលើប្រាក់ ចំណូលសាជីវកម្មរយៈពេល ២ ឆ្នាំ និងកាត់បន្ថយ ៥០% នៃពន្ធដែលត្រូវបង់សម្រាប់ រយៈពេល ៤ ឆ្នាំបន្ទាប់ សម្រាប់ប្រាក់ចំណូលពីសកម្មភាពចាប់ផ្តើមអាជីវកម្មក្នុងវិស័យ នវានុវត្តន៍៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top