• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០២០

 នាព្រឹកថ្ងៃទី១០ ខែមិថុនា រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ សេចក្ដី​សម្រេច​ចិត្តស្ដីពី​កម្ម​វិធី​ឃ្លាំមើល​របស់​រដ្ឋសភាឆ្នាំ​២០២០។
 
តាមនោះ នៅ​ សម័យប្រជុំលើកទី៩និងទី១០ ឆ្នាំ២០២០ រដ្ឋសភានឹងពិចារណាលើរបាយការណ៍ របស់រដ្ឋាភិ​បាលស្ដីពី​ការវាយត​ម្លៃបំពេញបន្ថែមចំពោះលទ្ធផលអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ របាយការណ៍របស់​គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាស្ដីពីលទ្ធផលឃ្លាំមើលការដោះស្រាយញ្ញត្តិរបស់អ្នកបោះឆ្នោត ហើយ ដំណើរការ​សួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា។ ជាពិសេសគឺនៅសម័យប្រជុំលើកទី៩ រដ្ឋសភា​នឹងពិចារណាលើរបាយការណ៍ ឃ្លាំមើលលើប្រធានបទ “ការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការ​បង្កា​រ​ប្រឆាំង​ នឹងការរំលោភបំពានលើកុមារ”។ ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc បាន​អោយដឹង​ថា៖
 
“ការជ្រើ​សរើសប្រធានបទតាមសំណើររបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា គឺសំដៅធា​នា​លក្ខណៈ​ឯកទេស​និង​ប្រសិទ្ធភាព​នៃប្រធានបទ ហើយ សមស្របនឹងពេលវេលានិងប្រភពធនធាននៃរដ្ឋសភា។ ទន្ទឹមនឹងនោះ ច្បាប់ស្ដីពី ​កុមារទើបនឹងបានចេញផ្សាយនៅសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣ ហើយចូល​ជាធរ​មាន​ចាប់​ពីខែមិថុនា​ឆ្នាំ២០១៧ អញ្ចឹងបានជាគោលនយោបាយ ទាក់ទិនដល់កិច្ចការ​ពារកុមារ​កំពុង​ត្រូវ​បានដំ​ណើរការ​។ គ​ណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានឹងបន្តស្នើអោយរដ្ឋសភាបង្កើនការឃ្លាំមើល ដើម្បីធានាការ អនុវត្តច្បាប់កុមារ​ប្រកបដោយ​ប្រសិទ្ធភាព”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាមខិតខំសហការជាមួយសហគមន៍អន្តរជាតិដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០

វៀតណាមខិតខំសហការជាមួយសហគមន៍អន្តរជាតិដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៣ និងទី ៤ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក បានបើកកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គណៈកម្មាធិការទី ២) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៨។

Top