រដ្ឋសភាវៀតណាមនិងរដ្ឋសភា Mozambique បង្កើនកិច្ចសហប្រតិបត្តិការ (Image: VOV)
នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានទទួលជួបសន្ទនា ជាមួយប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ សហគមន៍និងកិច្ចសហប្រតិបត្តិការរដ្ឋសភា Mozambique លោកស្រី Ines Martins ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួប អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ទៅលើសក្តានុភាព សហប្រតិបត្តិការដ៏ធំធេងរវាងវៀតណាម និង Mozambique ជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្មនិងប្រេងឧស្ម័ន្ធ។ ដោយហេតុនេះ ភាគីទាំងពីរគប្បីជំរុញថែមទៀតសកម្មភាពផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ សកម្មភាពកិច្ចការបរទេសនិងការជួបប្រាស្រ័យប្រជាជន ដើម្បីផ្លាស់ប្តូរព័ត៌មាននិងបង្កើនចំណះដឹង រួមចំណែកនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឡើងកំពស់ថ្មីមួយ។ រីឯ ខ្លួនវិញ លោកស្រី Ines Martins បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅវៀតណាម លើកនេះរបស់គណៈប្រតិភូរដ្ឋសភា Mozambique រួមចំណែកបង្កើនទំនាក់ទំនង មិត្តភាពសហប្រតិបត្តិការប្រពៃណី រវាងប្រទេសទាំងពីរព្រមទាំងសហការអនុវត្ត ការងារត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភា Mozambique នៅវៀតណាមនាពេលខាងមុខ។ លោកស្រី Ines Martins ជឿជាក់ថា៖ ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរនាអនាគត៕
តាមVOV5 - វិទ្យុសម្លេងវៀតណាម