• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាយល់ព្រមកាត់បន្ថយឧបនាយករដ្ឋមន្ត្រីមួយរូប សម្រាប់អាណត្តិ ២០២១ - ២០២៦

តាមនោះ ថ្នាក់ដឹកនាំរដ្ឋាភិបាលរួមមាននាយករដ្ឋមន្រ្តីនិងឧបនាយករដ្ឋមន្រ្តីចំនួន ៤ រូប។
 

សមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរចនាសម្ព័ន្ធចំនួនសមាជិករដ្ឋាភិបាល (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ប្រតិភូចំនួន ៤៧៩ នាក់ដែលមានវត្តមាន នៅសាលប្រជុំ (ស្រូបយក ៩៥.៩៩% នៃប្រតិភូសរុប) បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរចនាសម្ព័ន្ធចំនួនសមាជិករដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ ដោយមានឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប កាត់បន្ថយមួយរូបសម្រាប់អាណត្តិ ២០១៦- ២០២១ ។

តាមនោះ ថ្នាក់ដឹកនាំរដ្ឋាភិបាលរួមមាន នាយករដ្ឋមន្រ្តីនិងឧបនាយករដ្ឋមន្រ្តីចំនួន ៤ រូប គ្រោងនឹងត្រូវចាត់តាំងឱ្យដឹកនាំវិស័យការទូតនិងសមាហរណកម្មអន្តរជាតិ កសាងច្បាប់ រចនាសម្ព័ន្ធក្បាលម៉ាស៊ីន សាសនានិងជនជាតិ; សេដ្ឋកិច្ចទូទៅនិងអធិការកិច្ច ដោះស្រាយពាក្យបណ្តឹងតវ៉ានិងបរិហារ; វិស័យសេដ្ឋកិច្ច; វិទ្យាសាស្ត្រ - អក្សរសាស្ត្រ។ រដ្ឋមន្រ្តីចំនួន ១៨ រូប ប្រមុខស្ថាប័នថ្នាក់ស្មើក្រសួងចំនួន ៤ រូប។

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដានេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានប្រគល់បញ្ជីជូនរដ្ឋសភាដើម្បីអនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលដទៃទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាមv

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top