បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានពិចារណាលើខ្លឹមសារ ជាច្រើនដូចជា៖ ការពិភាក្សាជាក្រុមលើសេចក្តីព្រាងច្បាប់ស្តីពីទុនបម្រុងជាតិ (ធ្វើ វិសោធនកម្ម); សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោល នយោបាយជាក់លាក់ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៧១ របស់ការិយាល័យ នយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍអប់រំ និងបណ្តុះបណ្តាល; សេចក្តីព្រាង សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយ ដើម្បីអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យ នយោបាយ ស្តីពីដំណោះស្រាយមួយចំនួនដើម្បីបង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន។
រដ្ឋសភាក៏បានពិភាក្សានៅសាលប្រជុំអំពី៖ សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ១០ ទាក់ទងនឹងសន្តិសុខ និង សណ្តាប់ធ្នាប់; សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃ ច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចំណែនឧស្សាហកម្ម៕






