• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាបោះឆ្នោតជ្រើសតាំងលោក Vo Van Thuong កាន់តំណែងប្រធានរដ្ឋ

អញ្ជើញថ្លែងមតិក្នុងពិធីសច្ចាប្រណិធានចូលកាន់តំណែងដែលត្រូវ បានផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស លោក Vo Van Thuong បានបញ្ជាក់នូវភាពស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ប្រជាជន និង រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋបោះឆ្នោតជ្រើសរើសប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី២ ខែមីនា នៅសាលប្រជុំ Dien Hong រដ្ឋធានីហាណូយ ដោយទទួល បានសំឡេងគាំទ្រភាគច្រើន សមាជិករដ្ឋសភាដែលចូលរួមសម័យប្រជុំវិសាមញ្ញលើក ទី៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបោះឆ្នោតជ្រើសតាំងលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខានីតិ កាលទី ១៣ កាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០២១-២០២៦។ អញ្ជើញថ្លែងមតិក្នុងពិធីសច្ចាប្រណិធានចូលកាន់តំណែងដែលត្រូវ បានផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស លោក Vo Van Thuong បានបញ្ជាក់នូវភាពស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ប្រជាជន និង រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ថ្លែងមតិបន្ទាប់ពីធ្វើសច្ចាប្រណិធាន ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានថ្លែងអំណរគុណចំពោះរដ្ឋសភា ដែលបានជឿទុកចិត្តផ្តល់ឱកាសឱ្យ លោកបម្រើមាតុភូមិ និងប្រជាជន។ បើតាមលោក នេះជាកិត្តិយសដ៏ធំធេងហើយក៏ ជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរផងដែរ។ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា ដោយមានមោទនភាព ចំពោះបុព្វហេតុ ឋានៈ និងកិត្យានុភាពអន្តរជាតិរបស់មាតុប្រទេស លោកកាន់តែយល់ ដឹងយ៉ាងស៊ីជម្រៅអំពីតម្រូវការ ភារកិច្ច នៅពេលដែលប្រទេសជាតិឈានចូលដំណាក់ កាលអភិវឌ្ឍន៍ថ្មី ហើយកាន់តែប្ដេជ្ញាចិត្ត ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការ កសាងប្រទេសជាតិប្រកបដោយវិបុលភាព និងសុភមង្គល។

លោកប្រធានរដ្ឋថ្មី Vo Van Thuong អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VNA)
“ក្នុងដំណើរបម្រើមាតុភូមិ និងប្រជាជននាពេលខាងមុខ ខ្ញុំនឹងហាត់ពត់លត់ដំនិងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីបំពេញឲ្យបានល្អនូវភារកិច្ចរបស់ ប្រធានរដ្ឋ រួមជាមួយបក្សទាំងមូល កងទ័ពទាំងមូល ខិតខំដើម្បីប្រជាជនវៀតណាមដ៏ សម្បូរធូធារ ប្រទេសវៀតណាមសម្បូររុងរឿង ប្រជាធិបតេយ្យ បោះជំហានយ៉ាងរឹងមាំ ឆ្ពោះទៅរកសង្គមនិយម; យកចិត្តទុកដាក់ដោយឥតឈប់ឈរដល់ការងារកសាង និង ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល; ផ្ទៀងស្តាប់ដោយស្មោះស្ម័គ្រចំពោះ មតិយោបល់ដើម្បីប្រជាជន របស់ជនវៀតណាមស្នេហាជាតិទាំងអស់; ជ្រៀតជ្រាបយ៉ាង ជ្រាលជ្រៅនូវទស្សនៈដែលប្រជាជនជាឫសគល់ យកផលប្រយោជន៍ស្របច្បាប់របស់ ប្រជាជនជាចំណុចចាប់ផ្តើម និងជាគោលដៅសំខាន់នៃរាល់គោលមាគ៌ា គោលនយោបាយ។ តស៊ូប្រឆាំង យ៉ាងប្ដូរផ្ដាច់នឹងអំពើពុករលួយ ភាពអវិជ្ជមាន ធ្វើសមកាលកម្ម សុក្រិតឲ្យស៊ីសង្វាក់ គ្នានូវស្ថាប័នអភិវឌ្ឍន៍ប្រកបដោយចីរភាព កសាងក្បាលម៉ាស៊ីនរដ្ឋស្អាតស្អំ រឹងមាំ គាំទ្រចំពោះស្មារតីស្វាហាប់ ច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើដើម្បីផលប្រយោជន៍របស់ ប្រជាជននិងប្រទេសជាតិ”។
អំពីភារកិច្ចកសាងនិងការពារមាតុភូមិ ក៏ដូចជាទំនាក់ទំនងកិច្ចការបរទេស លោកប្រធានរដ្ឋ Vo Van Thuong បានមានប្រសាសន៍ថា៖
“ព្យាយាម ប្រកាន់ខ្ជាប់នូវការការពារយ៉ាងរឹងមាំនូវបូរណភាពដែនដីជាតិ រក្សាបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ; កសាងកងកម្លាំង ប្រដាប់អាវុធប្រជាជនឲ្យបានរឹងមាំលើគ្រប់វិស័យ; រួមចំណែកយ៉ាងសកម្មដល់ សន្តិភាព មិត្តភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ដោយស្មារតីថា វៀតណាម ជាដៃគូគួរឱ្យទុកចិត្ត ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍ អន្តរជាតិ”។
លោក Vo Van Thuong ប្រសូត្រនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩៧០ នៅឃុំ An Phuoc ស្រុក Mang Thit ខេត្ត Vinh Long។ លោកជាកម្មាភិបាលជាន់ខ្ពស់នៃបក្ស កុម្មុយនិស្តវៀតណាម ដែលធ្លាប់កាន់តំណែងអ្នកដឹកនាំសំខាន់ៗជាច្រើនរបស់មជ្ឈិម និងមូលដ្ឋាន។
លោកគឺជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១០ (បម្រុង) នីតិកាលទី ១១ ១២ ១៣; លេខាមជ្ឈិមបក្សនីតិកាលទី ១២ ១៣; សមាជិកការិយាល័យនយោបាយនីតិកាលទី១២ ១៣; សមាជិករដ្ឋសភានីតិកាលទី ១២ ១៤ និង ១៥។
ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ មក លោកត្រូវបានការិយាល័យនយោបាយចាត់តាំង ឱ្យជាសមាជិកអចិន្ត្រៃយ៍នៃគណៈលេខា; ទទួលបន្ទុកកិច្ចការផ្ទៃក្នុង ហិរញ្ញវត្ថុ សេដ្ឋកិច្ច កិច្ចការបរទេសរបស់បក្ស និងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួប​ពិភាក្សាការងារជាមួយសហព័ន្ធអង្គការ​សេដ្ឋកិច្ចជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ នាព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ក្រោមអធិបតីភាពរបស់សហប្រធានទាំងពីររូបនៃគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម របស់ Keidanren ។

Top