• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាតែងតាំងលោក Nguyen Chi Dung និងលោក Mai Van Chinh ធ្វើជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung និងប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម លោក Mai Van Chinh ត្រូវបានរដ្ឋសភាអនុម័តតែងតាំងជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល អាណត្តិ ២០២១-២០២៦។
ឧបនាយករដ្ឋមន្ត្រីថ្មី លោក Mai Van Chinh។ រូបថត៖ baochinhphu.vn

សេចក្តីសម្រេចចិត្តអនុម័តលើការតែងតាំងលោក Nguyen Chi Dung និងលោក Mai Van Chinh ជាឧបនាយករដ្ឋមន្ត្រី ត្រូវបានរដ្ឋសភាអនុម័តនារសៀលថ្ងៃទី១៨ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នៅទីក្រុងហាណូយ។

ជាមួយនឹងការបន្ថែមឧបនាយករដ្ឋមន្ត្រីចំនួនពីររូប រដ្ឋាភិបាលវៀតណាមអាណត្តិឆ្នាំ ២០២១-២០២៦ មាននាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ និងឧបនាយករដ្ឋមន្ត្រីចំនួន ៧ រូប រួមមាន៖ លោក Nguyen Hoa Binh លោក Tran Hong Ha លោក Le Thanh Long លោក Ho Duc Phoc លោក Bui Thanh Son លោក Nguyen Chi Dung និងលោក Mai Van Chinh។

នាព្រឹកថ្ងៃដដែល ដោយមានសំឡេងគាំទ្រភាគច្រើន រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តតែងតាំងលោក Vu Hong Thanh អតីតប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងលោក Le Minh Hoan អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តំណែងជាអនុប្រធានរដ្ឋសភានីតិកាលទី ១៥។

ក្រោយពីការបំពេញក្បាលម៉ាស៊ីន  ថ្នាក់ដឹកនាំនៃរដ្ឋសភានីតិកាលទី ១៥ រួមមានប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងអនុប្រធានរដ្ឋសភាចំនួន ៦រូប រួមមាន លោក Nguyen Khac Dinh លោក Nguyen Duc Hai លោក Tran Quang Phuong លោក Vu Hong Thanh លោក Le Minh Hoan និងលោកស្រី Nguyen Thi Thanh៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

Top