• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រុម G20 ជួបប្រជុំគ្នាជាបន្ទាន់តាមអ៊ិនធឺរណែត

នាថ្ងៃទី ៣០ ខែមីនា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃក្រុម (G20) បានជួបប្រជុំគ្នាជាបន្ទាន់តាមអ៊ិនធឺរណែត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក។

យោងតាមកាសែត Nikkei  របស់ជប៉ុនបានឲ្យដឹថា បណ្តារដ្ឋមន្រ្តីនៃក្រុម G20 បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ ដើម្បីធានាការរក្សាក៏ដូចជាការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់នៅចំពោះមុខនៃការរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19។

បណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់សកលលោលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិធានការ «បិទ» ក៏ដូចជាបទបញ្ជាដាក់ប្រទេសក្នុងគ្រាអាសន្នដែលប្រទេសជាច្រើនកំពុងអនុវត្ត ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុស Sars-Cov-2 ផងដែរ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កិច្ចប្រជុំកំពូល G20 តាមអ៊ីនធឺណែតស្តីពីការរីករាលដាលនៃជម្ងឺ Covid-19 ក៏បានប្រព្រឹត្តទៅដោយចេញសេចក្តីប្រកាសបញ្ជាក់ថា G20 នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវនេះតែម្តង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top